ព័ត៌មានជាតិ

ដ្ឋបាលក្រុងសៀមរាប បានទទួលជំនួយឧបត្ថម្ភជាអង្ករចំនួន៥០០គីឡូក្រាម ទឹកសុទ្ធ ១០ កេះ អាកុល ៣០លីត្រ និងម៉ាស់ ៥០០០ម៉ាស ពីសប្បុរសជន

សៀមរាប,, ព្រឹកថ្ងៃអាទិត្យ ១៤រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២១ លោក បូ ម៉េងទ្រី អភិបាលរង ក្រុងសៀមរាប ដំណាង លោកនួនពុទ្ធារ៉ា អភិបាល នៃគណៈអភិបាលក្រុងសៀមរាប បានទទួលជំនួយឧបត្ថម្ភជាអង្ករចំនួន៥០០គីឡូក្រាម ទឹកសុទ្ធ ១០ កេះ អាកុល ៣០លីត្រ និងម៉ាស់ ៥០០០ម៉ាស ពីសប្បុរសជន លោក ឃន់ សុខន លោក សៀម សំ លោក យ៉ម វិរ: ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។

ដែលបច្ចុប្បន្នរដ្ឋបាលក្រុង សៀមរាប កំពុងតែយកចិត្តទុកដាក់បង្ការនិងទប់ស្កាត់ រដ្ឋបាលក្រុងសៀមរាប សូមថ្លែងអំណរគុណ ចំពោះសប្បុរសជនទាំងអស់ ដែលបានសហការចូលរួមជាមួយនឹងរដ្ឋបាលក្រុង ក្នុងការអនុវត្តវិធានការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលដល់សហគមន៍ តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងវិធានការណែនាំរបស់ក្រសួងសុខាភិបាល។
ជួសមុខឲ្យគណៈអភិបាលក្រុង លោកបានបញ្ជាក់បន្ថែមថា នេះជាសកម្មភាពដ៏ប្រពៃ ដែលបានបង្ហាញឱ្យឃើញអំពីរួមសុខទុក្ខរបស់ប្រជាពលរដ្ឋខ្មែរ ពិសេសការចូលរួមចែករំលែកជាសម្ភារ ធនធាន ទាំងកម្លាំងកាយ-ចិត្ត។ ជាមួយគ្នានេះ លោកអភិបាលរងក្រុង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវ-១៩ ដោយអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល និងអនុវត្តវិធានការ ៣កុំ និង៣ការពារ ទាំងអស់គ្នាឱ្យបានខ្ជាប់ខ្ជួន។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *