ព័ត៌មានជាតិ

លោក បូ ម៉េងទ្រី អភិបាលរង នៃគណៈអភិបាលក្រុងសៀមរាប បានទទួលជំនួយឧបត្ថម្ភជាអង្ករចំនួន០២តោន ពីក្រុមហ៊ុនជីហ្គៀគ្រុប GGEAR GROUP ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩?

សៀមរាប,, នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០២១ លោក បូ ម៉េងទ្រី អភិបាលរង នៃគណៈអភិបាលក្រុងសៀមរាប បានទទួលជំនួយឧបត្ថម្ភជាអង្ករចំនួន០២តោន ពីក្រុមហ៊ុនជីហ្គៀគ្រុប GGEAR GROUP ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលបច្ចុប្បន្នរដ្ឋបាលក្រុង កំពុងតែយកចិត្តទុកដាក់បង្ការនិងទប់ស្កាត់ ។ ក្នុងនាមរដ្ឋបាលក្រុងសៀមរាប សូមថ្លែងអំណរគុណ ចំពោះក្រុមហ៊ុនជីហ្គៀគ្រុប GGEAR GROUP ដែលបានសហការចូលរួមជាមួយនឹងរដ្ឋបាលក្រុង ក្នុងការអនុវត្តវិធានការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលដល់សហគមន៍ តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងវិធានការណែនាំរបស់ក្រសួងសុខាភិបាល។

ជួសមុខឲ្យគណៈអភិបាលក្រុង លោកបានបញ្ជាក់បន្ថែមថា នេះជាសកម្មភាពដ៏ប្រពៃ ដែលបានបង្ហាញឱ្យឃើញអំពីរួមសុខទុក្ខរបស់ប្រជាពលរដ្ឋខ្មែរ ពិសេសការចូលរួមចែករំលែកជាសម្ភារ ធនធាន ទាំងកម្លាំងកាយ-ចិត្ត។ ជាមួយគ្នានេះ លោកអភិបាលរងក្រុង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវ-១៩ ដោយអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល និងអនុវត្តវិធានការ ៣កុំ និង៣ការពារ ទាំងអស់គ្នាឱ្យបានខ្ជាប់ខ្ជួន។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *