ព័ត៌មានជាតិ

​ប្រកាស​ចូល​កាន់តំណែង ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌដូនពេញ អាណត្តិ​ទី​៣, លោក ហែម អាន ជា​ប្រធាន​ក្រុមប្រឹក្សា អម​ដោយ​សមាជិក ១៨​រូប​

(​ភ្នំពេញ​)៖ លោក នួន ផា​រ័ត្ន អភិបាលរង​រាជធានី​ភ្នំពេញ​តំណាង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក ជួប ខុន និង​លោកស្រី មុំ ក្រ​សាល សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អញ្ជើញ​ប្រកាស​ចូល​កាន់តំណែង​ក្រុមប្រឹក្សា​ខណ្ឌដូនពេញ អាណត្តិ​៣ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៩​នេះ​។

​សមាសភាព​ក្រុមប្រឹក្សា​ខណ្ឌដូនពេញ រួមមាន លោក ហែម អាន ជា​ប្រធាន​ប្រឹក្សា​ខណ្ឌ ដែល​អម​ដោយ​សមាជិក​ចំនួន ១៨​រូប​បន្ថែម​ទៀត​។​

​គួរ​ជម្រាប​ថា នៅ​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៩​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ប្រកាស​ឲ្យចូល​កាន់តំណែង សមាសភាព​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ផងដែរ ដោយ​មាន​លោក ប៉ា សុជាតិ​វង្ស ជា​ប្រធាន​ក្រុមប្រឹក្សារ​៕

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *