លោកឈឿន សុចិត្ត ស្នងការខេត្តកណ្តាល នាំយកអំណោយដ៌ថ្លៃថ្លារបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ជូនដល់កងកម្លាំងនគរបាលខេត្តកណ្តាល,,,

(ខេត្តកណ្តាល)៖ ថ្ងៃសុក្រ ៥កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ប្រមូលផ្តុំកងជួរត្រួតពិនិត្យកម្លាំង សំណេះសំណាល និងពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ព្រមទាំងចែកអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជូនដល់កងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ប្រមាណ ៥០០នាក់ក្នុងនោះមាន។

១•ថ្នាក់នាយការិយាល័យ ចំនួន៣១នាក់ ក្នុងម្នាក់ៗ ទទួលបាន ថវិកាចំនួន ១០០,០០០រៀល និងមីចំនួន០៣កេស។

២•ថ្នាក់នាយរងការិយាល័យ នាយផ្នែក នាយរងផ្នែក និងមន្រ្តីចំណុះការិយាល័យទាំង៣១ ក្នុងម្នាក់ៗទទួលបានថវិកា ចំនួន៥០,០០០រៀល និងមីចំនួន០៣កេស។

ដោយឡែកមន្រ្តីនគរបាលស្រ្តីដែលមានផ្ទៃពោះ ចំនួន០៧នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ចំនួន១០០,០០០រៀល និងមីចំនួន០៣កេស។

នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោស្នងការ បានថ្លែងអំណរគុណដល់កងកម្លាំងទាំងអស់ដែលបានខិតខំបំពេញការងារជំនាញ និងការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ទទួលបានជោគជ័យ ហើយកងកម្លាំងមានការឯកភាពផ្ទៃក្នុង ចេះគោរពស្រឡាញ់គ្នាទៅវិញទៅមកក្នុងការិយាល័យនីមួយៗក៏ដូចជាអង្គភាពទាំងមូល។ ជាពិសេសកងកម្លាំងត្រូវថែរក្សាសុខភាព ធ្វើអនាម័យជាប្រចាំ ចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩៕