ឯកឧត្តមឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានមានវិធានការបន្ទាន់ ចាត់តាំងក្រុមការងារជំនាញចុះ បង្រា្កបសង្វៀមាន់ជល់ តាមការរាយការណ៍អ្នកសារព័ត៌មាន។

(ត្បូងឃ្មុំ) ឯកឧត្តមឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំតែងតែយកចិត្តទុកដាក់តាមការសំណូមពរនិងរាយការណ៍របស់អ្នកសាព័ត៌មានដោយមានប្រសិទ្ធភាពក្នុងការបង្ក្រាបនិងអនុវត្តច្បាប់ក្នុងការដឹកនាំយ៉ាងសកម្មនៅ។

នារសៀលត្រូវនឹងថ្ងៃអង្គារ ១៧ ខែវិច្ឆិកាឆ្នាំ២០២០។
ធ្វើការចុះដល់សង្វៀនជល់មាន់ និងអាប៉ោងដ៏ធំ កំពុងបើកលេងល្បែងស៊ីសងរាល់ថ្ងៃ” នៅចំណុច ភូមិវិហារលួង សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។
បន្ទាប់ពីទទួលបានព័ត៌មាននេះ ឯកឧត្តមឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ក៍មានវិធានការបន្ទាន់ ចាត់តាំងក្រុមការងារជំនាញចុះស្រាវជ្រាវ ស៊ើបអង្កេត ត្រួតពិនិត្យរកទីតាំងខាងលើ ។

កម្លាំងជំនាញខេត្ត សាហការណ៍ជាមួយ កម្លាំងផ្នែកជំនាញ ក្រុងសួង និងជាមួយប៉ុស្ថិ៍រដ្ឋបាល បានធ្វើការស្រាវជ្រាវ រកទីតាំងលេងល្បែងសុីសង (ជល់មាន់) នៅក្នុងភូមិសាស្រ្ត ខាងលើ ជាលទ្ធផលបានរកឃើញទីតាំងជល់មាន់មួយកន្លែងនៅក្នុង ចំការស្វាយចន្ទី ស្ថិតក្នុងភូមិ វិហារលួង សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ ដែលជាទីតាំងថ្មី ទីតាំងចាស់ផ្លូវពីបាកចូល គ្មានអ្នកលេង កម្លាំងនគរបាលបានធ្វើការរុះរើ ប្រមូលសម្ភារៈដែលនៅសល់ ដុតកំទេចចោលនៅទីនោះតែម្តង។

បច្ចុប្បន្នសមត្ថកិច្ចកំពង់ស្រាវជ្រាវរកម្ចាស់ទីតាំងដើម្បីមានចំណាត់ការបន្ត ឯកឧត្តមក៏សូមថ្លែងអំណរគុណដល់បណ្តាញគ្រប់ស្ថាប័ណ្ណដែលបានផ្ដល់ព័ត៌មានមកអង្គភាព ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ។
ហើយសូមសំណូមពរដល់ បងប្អូនប្រជាពលរដ្ឋ មេត្តាចូលរួមសហការណ៍ ផ្ដល់ព័ត៌មានរាល់បទល្មើសល្បែងស៊ីសងនានា ដែលកើតមាននៅតាមមូលដ្ឋាន ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំយើង សូមរាយការណ៍មក ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ តាមរយៈលេខទូរស័ព្ទ ០៧១ ៤៤ ២២ ៦៦៦ ឬ គេហទំព័រហ្វេសប៊ុក ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ៕