សង្វៀនជល់មាន់ និងអាប៉ោងខ្នាតយក្យ នៅតែបន្តការបើកលេងយ៉ាងរលូន សម្ថកិច្ចមិនបង្ក្រាប!!!

ខេត្តត្បូងឃ្មុំ :ទីតាំងល្បែងជល់មាន់ នឹងអាប៉ោងខ្នាតយក្យមួយកន្លែ នៅតែបន្តបើកលេងយ៉ាងរលូន មិនដឹងថា មូលហេតុអ្វីនោះទេបានជាវង់ល្បែងសុីសងមួយនេះបានបើកលេង នៅចំណុច ភូមិណូយ ឃុំក្រែក ស្រុកពញាក្រែង ខេត្តត្បូងឃ្មុំ ក្នុងចំការកៅស៊ូ អាជ្ញាធរមានសមត្ថកិច្ច នៅទីនោះ មិនធ្វើការបង្ក្រាប។

ជាក់ស្ដែងជល់មាន់និងអាប៉ោង នៅចំណុច
ភូមិឃុំខាងលើនេះ បើកលេងយ៉ាងគគ្រឹកគគ្រេងបានរំភើយបែបនេះ បងប្អូនពលរដ្ឋនាំគ្នាដាក់ការសង្ស័យ អាជ្ញាធរមានសមត្ថកិច្ច ស្រុកពញាក្រែង ជាអ្នកធ្មេចភ្នែកបើកភ្លើងខៀវអោយល្បែងស៊ីសងមួយនេះ បើកលេងបានយ៉ាងរលូន ដោយពុំមានអាជ្ញាធរសមត្ថកិច្ច ណាហ៊ានចុះមកហាមឃាត់ ឬ នឹងធ្វើការបង្ក្រាប អោយអ្នកញៀនល្បែងទាំងនោះអោយភ័យខ្លាច និងរាងចាលម្ដងណានោះឡើយ ឬ មួយដូចសម្តីពលរដ្ឋបាននាំគ្នារិះគន់ទៅលើ អាជ្ញាធរមានសមត្ថកិច្ច មួយចំនួន អាចបានទទួលលាភសក្ការៈយ៉ាងច្រើនពីម្ចាស់បនល្បែង សុីសងមួយនេះមិនខាននោះឡើយ ចឹងហើយបានជាល្បែងជល់មាន់និងអាប៉ោងខ្នាតធំមួយនេះនៅតែបន្តបើកលេងបានយ៉ាងរលូន មិនមែនការភ័យខ្លាច ។

ប្រជាពលរដ្ឋ បានសំណូមពរ ដល់លោកអភិបាល ខេត្តត្បូងឃ្មុំ ក៍ដូចជា លោកបែនរ័ត្ន
ស្នងការ ខេត្តត្បូងឃ្មុំ មេត្តាចាត់វិធានការនិងទប់ស្កាត់ល្បែងស៊ីសងមាន់ជល់នេះផង ទាន។ ដើម្បីភូមិឃុំសង្កាត់មាន សុវត្តិភាភ គឺជាភូមិឃុំសង្កាត់មានលក្ខណៈសម្បត្តិ ៩ យ៉ាងដូចតទៅ
១ គ្មានសកម្មភាពលួចឆក់ប្លន់គ្រប់ប្រភេទ។
២ គ្មានការដាំដុះ ការផលិតការចរាចរការជួញដូរ ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់។
៣ គ្មានអំពើអនាចារ ការជួញដូរស្ត្រី និងកុមារ
និងអំពើហិង្សាក្នុងគ្រួសារ ៤ គ្មានក្មេងទំនើង
៥ គ្មានល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ
ការប្រើប្រាស់អាវុធខុសច្បាប់និងបទល្មើសគ្រប់ប្រភេទ។ ៦ គ្មានគ្រោះថ្នាក់ចរាចរ
៧ គ្មានគ្រោះថ្នាក់ដោយសារ យុទ្ធភណ្ឌ មិនទាន់ផ្ទុះ ៨ មានវិធានការទប់ស្កាត់ គ្រប់គ្រង និងឆ្លើយតបចំពោះគ្រោះមហន្តរាយ
ប្រកបដោយសុវត្ថិភាព ៩ គ្មានការត្រួតពិនិត្យខុសច្បាប់។