ព័ត៌មានជាតិ

ល្បែងស៊ីសងតាមប្រព័ន្ធអ៊ិនធើណេតមួយកន្លែងនៅក្រុងសួងសមត្ថកិច្ច មិនហ៊ានចុះបង្ក្រាប,,

ក្រុងសួង: ល្បែងស៊ីសងតាមប្រព័ន្ធអិនធើណេតមួយកន្លែងកំពុងតែបើកលេងយ៉ាងសប្បាយមិនមានសមត្ថកិច្ចណាម្នាក់ចុះបង្ក្រាបនឹងទប់ស្កាត់ទាល់តែសោះ។តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋជាច្រើនបានលើកឡើងថា ល្បែងស៊ីសង តាមប្រព័ន្ធអនឡាញ មួយកន្លែងនេះបើកយូហើយ មានទីតាំងខាងជើងផ្សារសួង ភូមិជើងឡង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។កំពុងតែបង្វក់ចាស់ក្មេងៗយុវវ័យអោយចូលលេងភ្លេចការរៀនសូត្រគេចវេសពីការសិក្សា បំផ្លិចបំផ្លាញលុយពីឪពុកម្តាយ។

ចំណែកមនុស្សចាស់មានស្រីមានប្រុសនាំគ្នាចូលមក ចាក់ភ្នាល់បាល់តាមប្រព័ន្ធអនឡាញ
ភ្លេចការរកស៊ី វគនិងល្បែងស៊ីសងតាមអិនធើណេតហើយអ្វីដែលគួរអោយព្រួយបារម្មណ៍នោះគឺអំពើរ ហឹង្សាក្នុងគ្រួសារនិង ចោរកម្មផ្សេងៗ។

គួររំលឹកផងដែរថាកន្លងមកប្រមុខរាជរដ្ឋាភិបាលក៏បានចេញសារាចរណែនាំដល់មន្ត្រីមានសមត្ថកិច្ចទាំងអស់សូមអោយបង្ក្រាបទាំងអស់រាល់ល្បែងស៊ីសងតាមអិនធើណេត ដោយឡែកនៅ ខេត្តត្បូងឃ្មុំ មួយនេះមិនទាន់មានការបង្ក្រាបបាននៅឡើយទង្វើបែបនេះហាក់បីដូចជាមិនគោរពតាមបទបញ្ជារបស់រាជរដ្ឋាភិបាលអញ្ចឹង។
ប្រជាពលរដ្ឋ បានសំណូមពរ ដល់លោកអភិបាល ខេត្តត្បូងឃ្មុំ ក៍ដូចជា លោកបែនរ័ត្ន
ស្នងការ ខេត្តត្បូងឃ្មុំ មេត្តាចាត់វិធានការនិងទប់ស្កាត់ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញទាំងអស់នេះផង ទាន។

ដើម្បីភូមិឃុំសង្កាត់មាន សុវត្តិភាភ គឺជាភូមិឃុំសង្កាត់មានលក្ខណៈសម្បត្តិ ៩ យ៉ាងដូចតទៅ
១ គ្មានសកម្មភាពលួចឆក់ប្លន់គ្រប់ប្រភេទ។
២ គ្មានការដាំដុះ ការផលិតការចរាចរការជួញដូរ ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់។
៣ គ្មានអំពើអនាចារ ការជួញដូរស្ត្រី និងកុមារ
និងអំពើហិង្សាក្នុងគ្រួសារ ៤ គ្មានក្មេងទំនើង
៥ គ្មានល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ
ការប្រើប្រាស់អាវុធខុសច្បាប់និងបទល្មើសគ្រប់ប្រភេទ។ ៦ គ្មានគ្រោះថ្នាក់ចរាចរ
៧ គ្មានគ្រោះថ្នាក់ដោយសារ យុទ្ធភណ្ឌ មិនទាន់ផ្ទុះ ៨ មានវិធានការទប់ស្កាត់ គ្រប់គ្រង និងឆ្លើយតបចំពោះគ្រោះមហន្តរាយ
ប្រកបដោយសុវត្ថិភាព ៩ គ្មានការត្រួតពិនិត្យខុសច្បាប់។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *