តេីយាយគង់ជានរណា?អាចបេីកហ្គេមបាញ់ត្រីនៅ ខណ្ឌដូនពេញ បានដោយគ្មានការបង្ក្រាបពីអាជ្ញាធរ,,

ភ្នំពេញ ៖ ទីតាំងហ្គេមបាញ់ ត្រីពីរទីតាំងនៅតាមបណ្ដាញផ្លូវ ១៧២ សង្កាត់ផ្សារថ្មីទី៣ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលមានម្ចាស់ ឈ្មោះ យាយគង់ ជាអ្នកបេីកដេីម្បីបំរើសេវាល្បែងស៊ីសងដល់ក្រុមអ្នកញៀនល្បែងមកពីគ្រប់មជ្ឈដ្ឋាន។

ទីតាំងហ្គេមបាញ់ត្រីខុសច្បាប់ពីរកន្លែងខាងលេីនេះដែលសម្បូរក្រុមអ្នកញៀនល្បែង ក៏ដូចជាក្រុមជនសង្ស័យញៀនថ្នាំនាំគ្នាមកពួនសម្ងំលាក់ខ្លួនប្រើប្រាស់ថ្នាំញៀនទៀតផង កំពុងបើកដំណើរការយ៉ាងរលូន។ គួរបញ្ជាក់ដែរថា នាពេលកន្លងមកលោកឯកឧត្តមឧត្តមសេនិយ៍ឯក សថេត អគ្គស្នងការង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រកាសក្ដែងៗថា ត្រូវតែលុបបំបាត់ឲ្យអស់នៅល្បែងស៊ីសងទាំងអស់ក្នុង១៤ខណ្ឌ។

ប៉ុន្តែបទបញ្ជារបស់លោកហាក់បីដូចជាសាបដូចទឹកទន្លេ ខណៈដែលទីតាំងហ្គេមបាញ់ត្រី ស្ថិតនៅតាម បណ្ដាញ ផ្លូវ ១៧២ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កំពុងបើកលេងបង្អួតភ្នែកអាជ្ញាធរ និងសមត្ថកិច្ច យ៉ាងរលូនដោយមិនខ្លាចញញើតអ្វីបន្តិចសោះឡើយ ។

សូមរំលឹកថាកន្លងមក លោក ឃួងស្រេងអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាដល់ អាជ្ញាធរមូលដ្ឋានទាំង១៤ខណ្ឌ ត្រូវបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទាំងអស់ឲ្យខានតែបាន ដើម្បីធានាសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់នៅក្នុងសង្គមជូនប្រជាពលរដ្ឋ ឱ្យស្របតាមគោល នយោបាយ ភូមិសង្កាត់មានសុត្ថិភាព ទាំង៩ចំណុច ដែលក្រសួងមហាផ្ទៃដាក់ឲ្យអនុវត្តន៍៕