អាវុធហត្ថរាជធានីភ្នំពេញ នៅតែបន្តចូលរួមគ្រប់សកម្មភាពបម្រើពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់,,,

ភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទទី១៩ ខែតុលា ឆ្នាំ ២០២០ នេះ កងកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួម ជួយលើកដាក់លីសែងនិងរៀបចំ អំណោយ របស់សប្បុរសជន ដែលយកមកចែកជូនប្រជាពលរដ្ឋរងគ្រោះព្រោះទឹកជំនន់ ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ចំនួន១,៤៥០គ្រួសារ ដែលជម្លៀសខ្លួនមក កាន់ទីទួលសុវត្ថិភាព។ បន្ទាប់ពីបានជួយរៀបចំអំណោយរបស់សប្បុរសជនរួចហើយ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចល័តបន្តទៅកាន់ទីតាំងផ្សេងមួយទៀត ដើម្បីជួយរៀបចំនិងដឹកជញ្ជូនសម្ភារៈ និងពលរដ្ឋ មួយចំនួន ត្រឡប់ទៅកាន់ផ្ទះពួកគាត់វិញ ចំពោះផ្ទះណាដែលអាចចូលនៅបានជាបណ្តើរៗ