នគរបាលប៉ុស្តិ៍សង្កាត់ស្វាយរលំ ឃាត់ខ្លួន បុរសម្នាក់ចាប់រំលោភក្មេងស្រីក្នុងបន្ទប់ទឹក

ខេត្តកណ្ដាល ថ្ងៃអាទិត្យ ២ កើត ខែកក្តិក ឆ្នាំជូត ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០២០ កម្លាំងនគរបាលប៉ុស្តិ៍សង្កាត់ស្វាយរលំ ឃាត់ខ្លួន បុរសម្នាក់ចាប់រំលោភក្មេងស្រីក្នុងបន្ទប់ទឹក ករណី៖ រំលោភសេពសន្ថវៈលើក្មេងស្រី អាយុ ១០ ឆ្នាំនេះកើតហេតុ៖ថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០២០ វេលាម៉ោង១៨និង ០០ នាទី ចំណុច៖ ក្នុងបន្ទប់ទឹកផ្ទះជួលភូមិលេខ ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះ ភេទស្រីអាយុ ១០ ឆ្នាំជនជាតិខ្មែរ ជាសិស្ស ទីលំនៅភូមិលេខ ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ម្តាយឈ្មោះ ធុងនីម អាយុ ៣៥ ឆ្នាំ មុខរបរលក់បន្លែឪពុកឈ្មោះថន វុធអាយុ ៣៨ ឆ្នាំ មុខរបរនេសាទត្រី
ជនសង្ស័យ ឈ្មោះហានរ៉េតភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ សំណង់ ស្នាក់នៅបន្ទប់ជួលភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។

កាលពីថ្ងៃទី ២៨-០៩-2020 វេលាម៉ោងមួយរសៀល ជនរងគ្រោះ និងបងប្រុសបង្កើត ជាមួយអ្នកជិតខាង ឈ្មោះតាដូងអាយុ៥៥ឆ្នាំ បាននាំគ្នាទៅស្ទូចត្រី នៅឯបឹងខាងត្បូងផ្ទះ ពេលទៅដល់បឹងជនរងគ្រោះបានបត់ជើងតូច ហើយមានសភាពធ្លាក់ឈាមជាច្រើនដោយឃើញដូច្នេះឈ្មោះតាដូងក៌បានដឹកជនរងគ្រោះ ត្រឡប់ទៅផ្ទះវិញ ហើយប្រាប់ម្តាយជនរងគ្រោះអោយបានដឹង និង អោយនាំកូនទៅមន្ទីពេទ្យ។

ពេលទៅដល់មន្ទីពេទ្យជយ័ជំនះក្រោយពីពិនិត្យរួចហើយ ទើបដឹងថាជនរងគ្រោះត្រូវបានគេចាប់រំលោភ ហើយនៅពេលសួរនាំជនរងគ្រោះឆ្លើយថាត្រូវពូរ៉េត ចាប់រំលោភក្នុងបន្ទប់ទឹក តែពេលនោះម្តាយជនរងគ្រោះមិនទាន់បានមកដាក់ពាក្យបណ្តឹង
នៅប៉ុស្តិ៍ភ្លាមនោះទេ។រហូតមកដល់ថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២០ វេលាម៉ោង ០៩ ព្រឹក ដោយសារជនរងគ្រោះមានសភាពស្លេកស្លាំង ធ្លាប់ឈាមមិនព្រមឈប់ ទើបម្តាយជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ស្វាយរលំ ។

ក្រោយទទួលបានពាក្យបណ្តឹងភ្លាម សមត្ថកិច្ចប៉ុស្តិ៍ស្វាយរលំ ដោយមានការដឹកនាំបញ្ជាផ្ទាល់ដោយលោកអធិការនគរបាលក្រុងតាខ្មៅ បានចុះទៅនាំខ្លួនជនសង្ស័យយកមកសាកសួរតែម្តងនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានសារភាពថា៖ ខ្លួនគាត់ពិតជាបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈលើ ជនរងគ្រោះក្នុងបន្ទប់ទឹកផ្ទះជួលរហូតបានសម្រេចចំនួន២ម្តងកាលពីថ្ងៃទី ២៦ ខែកញ្ញាឆ្នាំ ២០២០ វេលាម៉ោង ០៦ ល្ងាច ប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋានដើម្បីចាត់ការតាមនិតិវិធីច្បាប់។