ព័ត៌មានជាតិ

បន្តពីការងារសង្គ្រោះ កងកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមបំពេញការងារបម្រើដោយស្ម័គ្រស្មោះ!

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមបោសសំអាតលីសែង លើកដាក់រៀបចំអំណោយរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានអង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ មី ទឹកសុទ្ធ កន្ទេល ភួយ ត្រៀមរងចាំគណៈអធិបតី ចុះមកចែកជូនប្រជាពលរដ្ឋដែលរងគ្រោះព្រោះទឹកជំនន់ ជម្លៀសខ្លួនមក កាន់ទីទួលសុវត្ថិភាព ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សូមបញ្ជាក់ផងដែរ អាជ្ញាធររាជធានីភ្នំពេញបន្តអំពាវនាវ ឱ្យលេខទូរស័ព្ទបញ្ជាការស្រាលប្រចាំការ២៤ម៉ោង/២៤ម៉ោង ដោះស្រាយបញ្ហាទឹកជំនន់ នៅមូលដ្ឋានខណ្ឌដង្កោ៖

ទី១. គោលដៅរង្វង់មូលគួរស្រូវ និង បុរីពិភពថ្មីគួរស្រូវ២៖ 0978801928 0975251727

0974882952 0978852543
0975505697 ទី២. គោលដៅផ្សារព្រែកជ្រៃ៖ 0974233518 0973538354
សូមអរគុណ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *