ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ចុះសួរសុខទុក្ខ និងនាំយកអំណោយជាថវិកាជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ចំនួន១៣០គ្រួសារ,,,

ខេត្តកណ្ដាល, នារសៀលថ្ងៃសុក្រ ១៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម គង់សោភ័ណ្ឌ អភិបាល ខេត្តកណ្ដាល ចុះសួរសុខទុក្ខ និងនាំយកអំណោយជាថវិកាជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ចំនួន១៣០គ្រួសារ អមដំណើរដោយឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំងបី ព្រមទាំងលោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំអាជ្ញាធរស្រុកអង្គស្នួល ស្រុកកណ្តាលស្ទឹង បានចុះសួរសុខទុក្ខ និងនាំយកអំណោយជាថវិកាជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ចំនួន១៣០គ្រួសារ មកពីភូមិចំនួន០៧ក្នុងភូមិសាស្រ្តឃុំព្រៃពួច ក្នុងនោះមានភូមិប្រមរ ភូមិត្រពាំងរាំង ភូមិព្រៃមាន ភូមិពាម ភូមិទ្រា និងភូមិទួលសាលា៕