លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល អនុញ្ញាតទទួលជួបសំណេះសំណាល និងពិភាក្សាជាក្រុមការងារសមាគមសហភាពយន្តនៃកម្ពុជា

ខេត្តកណ្ដាល នាព្រឹកថ្ងៃអង្គារ ១១រោច ខែអស្សុុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល អនុញ្ញាតទទួលជួបសំណេះសំណាល និងពិភាក្សាជាក្រុមការងារសមាគមសហភាពយន្តនៃកម្ពុជា ដឹកនាំដោយលោកស្រី កែវ កណ្ណិកា ក្រុមប្រឹក្សាភិបាល ដើម្បីរៀបចំផលិតខ្សែភាពយន្តខ្លី បែបអប់រំ ស្តីពីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល។

នាឱកាសនេះដែរ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត សំដែងនូវការស្វាគមន៍ចំពោះកិច្ចសហការ និងផ្តល់នូវកិច្ចសម្របសម្រួលពាក់ព័ន្ធផ្សេងៗឱ្យអស់ពីលទ្ធភាពទាក់ទិនទៅនឹងការផលិតខ្សែភាពយន្តខ្លី បែបអប់រំ ស្តីពីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក៕