លោក ឧត្ដមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាគណធិបតីក្នុងពិធីជួបសំណេះសំណាល និងប្រកាសផ្ទេរភារកិច្ច តែងតាំងមុខ ដំណែង បំពាក់ឋានន្តរស័ក្តិ ជូនមន្រ្តីនគរបាលជាតិ នៅអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ…

បន្ទាយមានជ័យ. នៅថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២០ លោកឧត្ដមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាគណធិបតីក្នុងពិធីជួបសំណេះសំណាល និងប្រកាសផ្ទេរភារកិច្ច តែងតាំងមុខ ដំណែង បំពាក់ឋានន្តរស័ក្តិ ជូនមន្រ្តីនគរបាលជាតិ នៅអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ។

ក្នុងឱកាស នោះដែរ លោកឧត្ដមសេនីយ៍ត្រី ស្នងការ នគរបាលខេត្ត បានផ្ដល់អនុសាសន៍ អោយបំរើប្រជាពលរដ្ឋដោយស្មោះត្រង់ ហើយលោកបាន ដាក់ចេញទិសដៅអនុវត្តចំនួន ០៤ មាន៖
១-ខិតខំប្រឹងប្រែងបន្តអោយមានសន្តិសុខសណ្ដាប់ធ្នាប់ និងការពារសន្តិភាព។
២-ពង្រឹងអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព។
៣-ដោះស្រាយក្តីកង្វល់ចំពោះមុខរបស់ប្រជាពលរដ្ឋ។
៤-សាមគ្គីភាព ឯកភាពផ្ទៃក្នុង ចូលរួមសហការជាមួយគ្រប់អជ្ញាធរដែនដីពាក់ព័ន្ធទាំងអស់ដើម្បីសំរេចជោគជ័យគ្រប់ភារកិច្ច ។