ព័ត៌មានជាតិ

​អភិបាល​រាជធានី​ភ្នំពេញ រៀបចំ​ហូប​នំ​បញ្ចុក​សាមគ្គី​ជាតិ ជាមួយ​អ្នកធាក់ស៊ីក្លូ​៣០០​នាក់​

(​ភ្នំពេញ​)៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ថ្នាក់ដឹកនាំ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ផ្សេងៗ​ទៀត នៅ​ព្រឹក​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០១៩​នេះ បាន​រៀបចំ​ពិធី​ហូប​នំ​បញ្ចុក​សាមគ្គី​ជាតិ ដែល​ដាក់​ចេញ​ដោយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន ជាមួយនឹង​អ្នកធាក់ស៊ីក្លូ ប្រមាណ​៣០០​នាក់ នៅ​បរិវេណ​សាលា​រាជធានី​ភ្នំពេញ​។​

​នៅ​ព្រឹក​ដដែល​នេះ បន្ទាប់​ពី​បញ្ចប់​ការ​ហូប​នំ​បញ្ចុក​ជាមួយ​អ្នកធាក់ស៊ីក្លូ ហើយ​នោះ​លោក​អភិបាល​រាជធានី​ភ្នំពេញ ក៏​ចូលរួម​ក្នុង​ពិធី​ហូប​នំ​បញ្ចុក​សាមគ្គី​ជាតិ​ជាមួយ​បងប្អូន​សហជីព និង​កម្មករ​ប្រមាណ​៤​ពាន់​នាក់ នៅក្នុង​បវិវេណ​វត្ត​ជម្ពូ​វ័ន្ត ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​សូមជម្រាបថា ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ កាលពី​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០១៩ សម្តេច​តេជោ ហ៊ុន សែន ណែនាំ​ដល់​សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់ ព្រមទាំង​ប្រជាពលរដ្ឋ​ទាំងអស់ រួមគ្នា​រៀបចំ​កម្មវិធី​ហូប​នំ​បញ្ចុក នៅ​ថ្ងៃ​ទី​០៩ ខែ​មិថុនា​នេះ​៕

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *