លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការនគរបាលខេត្ត បានដឹកនាំលោក ស្នងការរង អញ្ជើញសំណេះសំណាល និងត្រួតពិនិត្យ ណែនាំបំពេញបន្ថែមលើការងារមួយចំនួន នៅអធិការដ្ឋាននគរបាលក្រុងសំរោង

ឧត្តរមានជ័យ នៅព្រឹកទី02 ខែតុល ឆ្នាំ2020   លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការនគរបាលខេត្ត បានដឹកនាំលោក ស្នងការរង អញ្ជើញសំណេះសំណាល និងត្រួតពិនិត្យ ណែនាំបំពេញបន្ថែមលើការងារមួយចំនួន នៅអធិការដ្ឋាននគរបាលក្រុងសំរោងដោយមានការអញ្ជើញចូលរួមពី លោក អធិការ-អធិការរង លោកនាយ-នាយរងផ្នែក មន្រ្តីជំនាញចំណុះអធិការដ្ឋាន និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល។

ក្នុងឱកាសនោះដែរ លោក ឧត្តមសេនីយ៍ ស្នងការ បានមានប្រសាសន៍ផ្តាំផ្ញើឱ្យមន្រ្តីទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ច ពង្រឹងស្មារតីសាមគ្គីភាព និងគោរពវិន័យកងម្លាំងឱ្យបានល្អប្រសើរ ជំរុញអោយ កែសំរួលរៀបចំកន្លែងធ្វើការអោយបានល្អ ជាពិសេសតាមបណ្ដាលប៉ុស្តិនគរបាលរដ្ឋបាល ។