ព្រោះតែភ្លើងប្រច័ណ្ឌបានធ្វើអោយបុរសជាប្តីចាក់សំលាប់ប្រពន្ធចោលកូន២នាក់

ខេត្តកណ្ដាល នៅថ្ងៃទី០២ខែតុលា ឆ្នាំ២០២០ នៅវេលាម៉ោង៩និង៣៥នាទីមានហេតុការណ៍បង្កការភ្ញាក់ផ្អើលមួយ ដែលស្ថិតនៅក្នុង​ភូមិ​ព្រែក​ហូរ​កើត ឃុំ​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្ដាល​ប្តីចិត្តដិរិឆានម្នាក់បាន​ចាក់សម្លាប់ប្រពន្ធជាច្រើនកាំបិតចោលកូនតូចពីរនាក់នៅ​កណ្ដាល​ថ្នល់​ទាំងយប់​អធ្រាត្រ​។ ​

ហើយសព​ស្ត្រី​រងគ្រោះ​មានឈ្មោះ​កៅ ស្រី​កែវ អាយុ​២៦​ឆ្នាំ មាន​ស្រុកកំណើត​នៅភូមិ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្ដាល​។​
​បន្ទាប់បុរសជាប្តី​ ​បាន​យកបានយកទូរស័ព្ទរបស់ប្រពន្ធ បានខ​ល​ទៅ​បងប្រុស​របស់​របស់ប្រពន្ធថា ខ្ខ្ញុំបានចាក់សម្លាប់ប្អូនបងហើយ
ហើយរឿងដែលគួអោយសង្វែកនោះ​​ថា គឺនារី​រងគ្រោះ​កំព្រា​ឪពុកម្ដាយ និងមានតែ​ពីរ​នាក់​បងប្រុស​បង្កើត​តែប៉ុណ្ណោះ​ទេ ហើយមានកូនន ២ នាក់​នៅក្នុង​បន្ទុក​ទៀតផង បើតាមប្រភពព័ត៌មាន។

បប្រភពពីសមត្ថកិច្ចជំនាញបានបញ្ជាក់ថា និងធ្វើ​កោសល្យវិច័យ​ទៅ​លើសព​នារី​រងគ្រោះ និងបានពិនិត្យ​ជាក់លាក់រួចហើយ​បញ្ជាក់ថា នារី​រងគ្រោះ​ត្រូវបាន​ជនដៃដល់​ដែលត្រូវជាប្តីដែលបានលេងលះគ្នានោះមកចាក់សម្លាប់ចំនួនបីកាំបិតចិតបន្លែមានដងពណ៌លឿនមួយ​កាំបិត ចំ​ផ្នែក​ខាងមុខ​និងពី​រកាំបិត​ទៀត ចំ​ខ្នង​ខាងក្រោយ​១​កាំបិត ។​

ហើយបច្ចុប្បន្នសពនារីរងគ្រោះសមត្ថកិច្ចបានប្រគល់អោយបងប្រុសនិងកូនៗយកទៅធ្វើបុណ្យតាមប្រពៃណីចំណែក​ឯជនដៃដល់​ត្រូវបាន​សមត្ថកិច្ច​សាកសួរ និង​ធ្វើ​កំណត់ហេតុ ដើម្បីកសាងសំណុំរឿង បញ្ជូន​ខ្លួន​ទៅ​តុលា​ការចាត់​តាមនិតិពិធីផ្លូវ​ច្បាប់​៕