ព័ត៌មានជាតិ

លោក វង សូ​ត ចុះ​សំណេះសំណាល និង​ទទួលទាន​នំ​បញ្ចុក​សាមគ្គី​ជាតិ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ ខេត្ត​ត្បូងឃ្មុំ ដើម្បី​ពង្រឹង​សាមគ្គីភាព​ជា​ធ្លុង​មួយ​ដ៏​រឹងមាំ​

(​ត្បូងឃ្មុំ​)៖ លោក វង សូ​ត សមាជិក​គណៈកម្មាធិកា​រ​កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ បាន​អញ្ជើញ​ជួប​សំណេះសំណាល និង​ទទួលទាន​នំ​បញ្ចុក​សាមគ្គី​ជាតិ ជាមួយ​សមាជិក​ក្រុមការងារ​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត ស្រុក​ចុះជួយ​ឃុំ ក្រុម ប្រឹក្សា​ឃុំ មន្ត្រីរាជការ អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ជាន់ថ្នាក់ លោកគ្រូ អ្នកគ្រូ ប្រជា​ការពារ និង​ប្រជាពលរដ្ឋ​យ៉ាង អធិកអធម​ក្រៃលែង នា​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០១៩​នេះ ប្រកបដោយ​បរិយាកាស​រីករាយ និង​ស្និទ្ធស្នាល​បំផុត​។​

​ការ​ទទួលទាន​នំ​បញ្ចុក​សាមគ្គី​ជាតិ ដែល​ជា​ការដាក់ចេញ​ដោយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន ជាមួយនឹង​សមាជិក​សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា និង​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​។​

​លោក វង សូ​ត ក្នុងឱកាស​នោះ​ពាំនាំ​នូវ​ប្រសាសន៍​អំពាវនាវ​ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន ចំពោះ​ពលរដ្ឋ​ទូទាំង​ប្រទេស​ទាំងអស់ ពិសារ​នំ​បញ្ចុក​សាមគ្គី​ជាតិ​ដោយ​ភាពសប្បាយ​រីករាយ និង​ពង្រឹងស្មារតី​រួបរួម​ស្នេហា​ជាតិ សាមគ្គី​ជា​ធ្លុង​មួយ​ទូទាំង​ប្រទេស ក្នុងនាម​ជា​ឈាមជ័រ​ខ្មែរ​តែមួយ​។​

​សូមជម្រាបថា ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ កាលពី​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០១៩ សម្តេច​តេជោ ហ៊ុន សែន ណែនាំ​ដល់​សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់ ព្រមទាំង​ប្រជាពលរដ្ឋ​ទាំងអស់ រួមគ្នា​រៀបចំ​កម្មវិធី​ហូប​នំ​បញ្ចុក នៅ​ថ្ងៃ​ទី​០៩ ខែ​មិថុនា​នេះ​៕

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *