ព័ត៌មានជាតិ

ប្រកាស​តែងតាំង​អភិបាលរង​ខេត្ត​ព្រះសីហនុ ចំនួន ២​រូប ឲ្យចូល​កាន់តំណែង​ខេត្ត​ព្រះសីហនុ​

ព្រះសីហនុ​៖ នៅ​សាលាខេត្ត​ព្រះសីហនុ ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៨ ខែ​មីនា ឆ្នាំ​២០១៩ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ឯកឧត្តម យន្ត មីន អភិបាល​ខេត្ត​ព្រះ សីហនុ អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រកាស​ចូល​កាន់តំណែង​អភិបាលរង​ខេត្ត​ព្រះសីហនុ​ចំនួន ២​រូប ។​

​តាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​លេខ​៣៣៤ អនក្រ​.​ត​ត ស្តីពី ការផ្ទេរ​ភារកិច្ច និង​តែងតាំង​មន្ត្រីរាជការ សម្រេច ផ្ទេរ​ភារកិច្ច​លោក លៀម សុជា ឋានន្តរស័ក្តិ​ឧត្តមម​ន្ត្រី ថ្នាក់​លេខ​២ ពី​អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ឧត្តរមានជ័​យ ឱ្យ​មក​កាន់​មុខតំណែង​ជា​អភិបាលរង​ខេត្ត​ព្រះ សីហនុ ។ តែងតាំង​លោក ម៉ា​ង ស៊ី​ណេត ឋានន្តរស័ក្តិ​វរមន្ត្រី​ថ្នាក់​លេខ​១ នៃ​មន្ត្រី​ក្រប ខ័ណ្ឌ​គ្រប់គ្រង​រដ្ឋបាល​ក្រសួង​ពាណិជ្ជកម្ម ឱ្យ​មក​កាន់​មុខតំណែង​ជា​អភិបាលរង​ខេត្ត​ព្រះសីហនុ ។

​ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​តំណាង​របស់​សម្តេច​ក្រឡា​ហោ​ម ស ខេង ឧបនាយករដ្ឋមន្ត្រី បាប​មានប្រសាសន៍ វាយតម្លៃ​ការខិតខំ​ប្រឹងប្រែង​របស់​រដ្ឋបាល​ខេត្ត​ជម្រុញ​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ ថែរក្សា​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ហើយ​សមិទ្ធផល​នេះ បាន​ចូលរួម​ថែរក្សា​សុខសន្តិភាព បន្ត​បង្កើន​កំណើន​សេដ្ឋកិច្ច​ជាតិ​នៅ​ឆ្នាំ​២០១៨ និង​ការព្យាករណ៍​២០១៩ កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅតែ​បន្ត​កើនឡើង បង្ក​លក្ខណៈសម្បត្តិ​លើកស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ។

​ឯកឧត្តម​បាន​ថា ការប្រកាស​ចូល​កាន់​មុខតំណែង​អភិបាលរង​ខេត្ត ២​រូបនេះ សង្ឃឹមថា និង​អនុវត្ត​បំពេញភារកិច្ច សិក្សា​ស្រាវជ្រាវ ស្វែង​យល់​បន្ត​ចូល​រួមទាំង​ការគ្រប់គ្រង​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ បង្កើត បាន​នូវ​សមិទ្ធផល​ថ្មីៗ​បន្ថែមទៀត បន្ត​សហការ​ការពារ​សុខសន្តិភាព ស្របតាម គោលនយោបាយ​បាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៦ របស់​រាជរដ្ឋាភិបាល​កម្ពុជា ។ រក្សា​ការគ្រប់គ្រង​បរិស្ថាន ទាមទារ​ការយកចិត្ត​ទុកដាក់ ធានា​រក្សា​សុខ​សន្តិភាព បង្ក​ឱកាស​ការអភិវឌ្ឍ​រយៈ​ពេល​វែង ទាមទារ​ឱ្យមាន​ភាព​ទាក់ទាញ ផ្តោត​លើ​ធនធាន​ធម្មជាតិ តាម​តំបន់ឆ្នេរ កោះ សិក្សា​បញ្ចៀស ផលប៉ះពាល់​បរិស្ថាន និង​ដោះស្រាយ​ផលប៉ះពាល់​ឱ្យនៅ​កម្រិត​ទាប​បំផុត និង​ត្រៀម​រៀបចំ​ត្រៀម​បង្ការ​ការខ្វះខាត​ទឹកស្អាត​នៅ​រដូវប្រាំង​នេះ​ជូន​ប្រជាពលរដ្ឋ ។

​ឯកឧត្តម យន្ត មីន អភិបាល​ខេត្ត​ព្រះ សីហនុ មានប្រសាសន៍​ស្វាគមន៍​ចំពោះ​វត្តមាន​របស់​លោក​អភិបាលរង​ទាំងពីរ បាន​មក​បំពេញ​តួនាទី​ជា​អភិបាលរង​ខេត្ត​ព្រះសីហនុ ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ដែល​មាន​សម្ដេច​តេជោជា​ប្រមុខ​ឱ្យបាន​ល្អ​ប្រសើរ រួម​សាមគ្គី ឯកភាព​ផ្ទៃក្នុង​ប្រកប​ដោយ​ឆន្ទៈ​តែមួយ ក្នុង​ស្មារតី​ទទួលខុសត្រូវ និង​ត្រួតពិនិត្យ​យ៉ាង​ហ្មត់ចត់ និង​លើក​វិធានការ គោលការណ៍​ដឹកនាំ​លើ​គ្រប់​វិស័យ ក្នុងនោះ​ការងារ​ចម្បង​មាន ការងារ​កំណែទម្រង់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ក្នុង​ការអនុវត្ត​គោលនយោបាយ​វិមជ្ឈការ និង​វិសហមជ្ឈការ និង​ការងារ​សេដ្ឋកិច្ចសង្គម និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នង​មូលដ្ឋាន ត្រៀម លក្ខណៈ​អប់រំ​បណ្ដុះបណ្ដាល​សមត្ថភាព កសាង​ធនធានមនុស្ស​សម្រាប់​បន្តវេន​ក្នុង​ពេល​អនាគត ។​

​លោក ម៉ា​ង ស៊ី​ណេត មានប្រសាសន៍ បេជ្ញាចិត្ត​គោរព​រដ្ឋធម្មនុញ និង​រាជរដ្ឋាភិបាល ចូលរួម​អនុវត្ត​នូវ​គោលនយោបាយ​ចតុកោណ​ដំណាក់កាល​ទី​៦ ដើម្បី​កំណើន​ការងារ ខិតខំ​បំពេញ​ភារកិច្ច បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ប្រកបដោយ​គុណភាព តម្លាភាព និង​ប្រសិទ្ធភាព និង​ជា​សេនាធិការ​បម្រើសេវា​របស់​រដ្ឋបាល​ខេត្ត រក្សា​សាមគ្គីភាព​ផ្ទៃក្នុង និង​តាម​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​នានា​ក្នុង​ខេត្ត ៕

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *