(ភ្នំពេញ ) ទូហ្គេមបាញ់ត្រី និងមានល្បែងស៊ីសងជាច្រើនមុខទៀតប្រៀបដូចជាកាស៊ីណូដ៏ធំមួយកន្លែង មានទីតាំងស្ថិតនៅលើផ្សារ សុីធីម៉ល ជាប់នឹងរបងពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងសង្កាត់វាលវង់ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ គួររំលឹកថា ទីតាំងនេះកាលពីពេលកន្លងទៅ ត្រូវបានអាជ្ញាធរខណ្ឌ៧មករា ចុះបង្ក្រាបម្ដងរួចមកហើយ ប៉ុន្តែមិនទាន់បានប៉ុន្មានផង ស្រាប់តែពេលនេះ លិចមុខចេញមក បើកដំណើរការឡើងវិញយ៉ាងរលូនជាធម្មតា។
ការបើកកន្លែងលេងហ្គេមបាញ់ត្រីនៅចំពីមុខអគារនៃសាលាដំបូងនេះ បានបង្ហាញពីការអស់ជំនឿលើអាជ្ញាធរខណ្ឌដែលបង្ក្រាបប្រៀបបានគឺ ប្រដូចគេគោះទឹកដើម្បីបង្អើលត្រី ឬមានខណៈបនល្បែងសុីសងជាប្រភពផ្តើមចេញបង្កើតឱ្យមានបទល្មើស។
ហើយបើធ្វើដូច្នេះ តើការអនុវត្តលើគោលការណ៍ភូមិ-សង្កាត់ មានសុវត្ថិភាពមានប្រសិទ្ធភាពដែរឬយ៉ាងណា ? ចំណុចនេះហើយដែលនាំ កើតជាចម្ងល់ថា តើអាជ្ញាធរពាក់ព័ន្ធបានដឹង ឬុមានវិធានការទប់ស្កាត់មេបនល្បែងជើងខ្លាំងដែរប្ញទេ?ពាក់ពន្ធ័ការបើកកន្លែងល្បែងស៊ីសងនេះដែរ រាជរដ្ឋាភិបាលធ្លាប់បានចេញសារាចរបិទ អនឡាញ ម៉ាស៊ីនអេឡិចត្រូនិចកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ ពោល គឺបនល្បែងអនឡាញ អុីនធើណេត តាមរយៈការបើកអុីនធើណេតធម្មតា តែខាងក្នុងជាប្រភេទល្បែងសុីសងពេញបន្ទុក ត្រូវបានហាមឃាត់ ។
ពាក់ព័ន្ធនឹងករណីទីតាំងល្បែងស៊ីសងខាងលើនេះលោក អ៊ុន ភារម្យ នាយប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់វាលវង់បានប្រាប់ឲ្យដឹងថា គាត់បានទទួលដំណឹងថាមានលេង តែមិនទាន់មានពេលឡើងទៅត្រួតពិនិត្យផ្ទាល់ទេ។ចំណែកលោក នេត សុីថុន អធិការនគរបាលខណ្ឌ៧មករាបានឲ្យដឹងថា ចាំគាត់រាយការណ៍ទៅលោកអភិបាលខណ្ឌសិន ព្រោះបើគាត់ចុះទៅគឺចុះជាលក្ខណៈគណៈបញ្ជាការឯកភាព។ចំពោះលោកលីម សុភា អភិបាលនៃគណៈអភិបាលខណ្ឌ៧មករាមិនអាចសុំធ្វើការបំភ្លឺបានទេ ពាក់ពន្ធ័នឹងករណីបើកទីតាំងល្បែងស៊ីសងដ៏ធំនៅក្នុងផ្សារស៊ីធីម៉ល ខាងលើនេះ។
បញ្ហាទាំងនេះហើយ ជាមូលហេតុអាចដំណើរការបានដដែល គឺបង្ក្រាបហើយ បើកវិញ គឺជារឿងសាមញ្ញដែលសមត្ថកិច្ច អាជ្ញាធរខណ្ឌ ៧មករា ទុកជាវប្បធម៌រកចំណូល៕ហើយកន្លងមកនេះចម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ដល់លោកអភិបាល នៃគណៈអភិបាលរាជធានីខេត្តទាំងអស់ឈប់ឲ្យកើតមានបទល្មើសល្បែងសុីសងគ្រប់ប្រភេទបើនៅមានកន្លែងណា ទៀតអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋ ត្រូវចុះត្រួតពិនិត្យនិងដើម្បីធ្វើការបង្រ្កាបឲ្យខានតែបាន៕