ព័ត៌មានខ្លីៗ ព័ត៌មានជាតិ

ឆេះភ្លឹបកម្សាន្ត EDM ខូចខាតសម្ភារៈទាំងស្រុង និងសមត្ថកិច្ចពន្លត់អគ្គិភ័យម្នាក់រងរបួស ភ្នំពេញ ៖អគ្គិភ័យឆេះភ្លឹបកម្សាន្ត EDM នៅសង្កាត់ទន្លេបាសាក់ខូចខាតសម្ភារៈទាំងស្រុង និងបណ្តាលឲ្យសមត្ថកិច្ចពន្លត់អគ្គិភ័យម្នាក់រងរបួស។

នៅវេលាម៉ោង ៤នឹង៥០នាទីរសៀល ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០នេះ ស្ថិតនៅ តាមបណ្ដោយផ្លូវថ្មី ខាងមុខស្ថាទូតរុស្សុី ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកេីត ហេតុគេបានលឺសំឡេងស្រែកឲ្យគេជួយ ខណៈដែលភ្លឹប EDM ត្រូវបានអណ្ដាតភ្លើងឆាបឆេះ ។ ភ្លាមៗ នោះប្រជាពលរដ្ឋ ដែល រស់នៅក្បែរនោះបាននាំគ្នាជួយយកបំពង់ពន្លត់អគ្គិភ័យ ដើម្បីជួយ អន្តរាគមន៍ជួយបាញ់ពន្លត់ភ្លើង តែដោយសារតែគ្រប់គ្រងស្ថានការណ៍មិនបាន អណ្តាតភ្លើងឆាបឆេះកាន់តែខ្លាំងឡើង ភ្លាមនោះប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍ ដេីម្បី ទាក់ទងទៅសមត្ថកិច្ចជំនាញបង្ការ និងពន្លត់អគ្គីភ័យ ឲ្យចេញ មក ជួយ អន្តរាគមន៍បាញ់ ទប់ស្កាត់ នៃការឆាបឆេះនេះផងដែរ ។
សមត្ថកិច្ចបញ្ជាក់ថា ចំពោះមូលហេតុនៃការឆាបឆេះជំនាញកំពុងបន្តស្រាវជ្រាវ រហូតមកដល់ម៉ោង០៦ និង៣០នាទីល្ងាច អគ្គីភ័យបានរលត់ទៅវិញទាំងស្រុង ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ៣៥គ្រឿង ប្រើទឹកអស់ចំនួន ៧០ឡាន ក្នុងនោះ៖ រថយន្តពន្លត់អគ្គីភ័យក្រសួងមហាផ្ទៃ ចំនួន០៣គ្រឿង ប្រើទឹកអស់ចំនួន០៦ឡាន, រថយន្តពន្លត់អគ្គីភ័យស្នងការរាជធានីភ្នំពេញ ចំនួន១៨គ្រឿង ប្រើទឹកអស់ចំនួន៣៦ឡាន, រថយន្តពន្លត់អគ្គីភ័យរបស់ក្រុមហ៊ុន (OCIC) ចំនួន១៣គ្រឿង ប្រើទឹកអស់ចំនួន២៦ឡាន និងរថយន្តពន្លត់អគ្គីភ័យរបស់ក្រុមហ៊ុនស្រាបៀកម្ពុជាចំនួន០១គ្រឿង ប្រើទឹកអស់ចំនួន០២ឡាន។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងមានឈ្មោះ ម៉ៅ សេងថៃ ភេទប្រុស អាយុ33ឆ្នាំមុខរបរ : ម្ចាស់គ្រប់គ្រងក្លឹបកំសាន្ត
ប្រភេទសំណង់ : ថ្មបេតុង ប្រក់សង្ក័សី(ទំហំ 20ម៉ែត្រ x 30ម៉ែត្រ ) ។

សមត្ថកិច្ចបន្តថា អគ្គិភ័យនេះ ឆេះក្លឹបកំសាន្ត អុីឌីអុឹម ទំហំ20ម៉ែត្រ x 30ម៉ែត្រ អស់ទាំងស្រុង រួមទាំងឆេះសម្ភារក្នុងក្លឹបអស់ទាំងស្រុង និងពុំបណ្ដាលអោយឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ ហើយនៅក្នុងហេតុការណ៍អគ្គិភ័យនេះដែរបណ្តាលឲ្យរបួសមនុស្សប្រុសមានឈ្មោះ កង រិទ្ធី ភេទប្រុស អាយុ 28ឆ្នាំ បុខរបរ មន្រ្តីអគ្គិភ័យកិច្ចសន្យារាជធានីភ្នំពេញ

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *