ព័ត៌មានខ្លីៗ ព័ត៌មានជាតិ

ត្រីមួយកន្លែងតាមបណ្តោយផ្លូវលេខ ១៨៤ សង្កាត់ផ្សារថ្មី ៣ កំពុងតែដំណើរការបានរលូន

(ភ្នំពេញ) ៖ ទីតាំងហ្គេមបាញ់ត្រីមួយកន្លែងតាមបណ្តោយផ្លូវលេខ ១៨៤ សង្កាត់ផ្សារថ្មីទី៣ នៅតែបើកទទួលក្រុមក្មេងញៀនល្បែងឲ្យចូលលេងធម្មតាទាំងយប់ទាំងថ្ងៃ មិនខ្លាចញញើតអាជ្ញាធរសូម្បីតែបន្ដិច សង្ស័យម្ចាស់ទីតាំងមានឥទ្ធិពលខ្លាំងជាង ។
ឯកឧត្តម ឃួងស្រេង ហើយមើលទៅបាន
ជាបើក ដំណើរការបានដោយសេរីយ៉ាងនេះ
តាមប្រភពពីប្រជាពលរដ្ឋបានបញ្ជាក់ប្រាប់ឲ្យដឹងថា នៅតាមបណ្តោយផ្លូវលេខ ១៨៤ សង្កាត់ផ្សារថ្មី៣ ផ្ទះលេខ៤០E0 ក៏មានហ្គេមបាញ់ត្រីមួយកន្លែងកំពុងតែបើកលេងយ៉ាងរលូនដោយឃើញក្រុមក្មេងស្ទាវមកពពាក់ពពួនជាក្រុមនៅទីតាំងខាងលើនេះ ។

សូមជម្រាបថា ឯកឧត្ដម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ កាល ពីកន្លងទៅបានដាក់ចេញជាវិធានការក្ដៅ លើការបង្ក្រាបបទល្មើសនានា និងបង្ក្រាបល្បែងស៊ីសង់គ្រប់ប្រភេទទាំងអស់នៅ ទូទាំងខណ្ឌ ទាំង ១៤ ក្នុងរាជធានីភ្នំពេញ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានរស់នៅ ដោយភាពកក់ក្តៅ និងសុខសាន្តក្នុងការរស់ខណៈ ដែលប្រទេសជាតិ មានសន្តិភាពពេញបរិបូណ៌ ។ ការដាក់ចេញនូវវិធានការបែបនេះបានធ្វើ ឡើងក្នុងកិច្ចប្រជុំគណៈ បញ្ជាការឯកភាព រាជធានីភ្នំពេញ ដោយមានការចូលរួមពី កម្លាំងមានសមត្ថកិច្ចទាំងពីរភេទអាជ្ញាធរ ដែនដី ទាំង១៤ខណ្ឌ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។

ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា ការបង្កើតឱ្យមាន កិច្ចប្រជុំគណៈបញ្ជា ការឯកភាពនេះ គឺធ្វើឡើងក្នុងគោលបំណង ដើម្បីដាក់ចេញជាផែនការ និងវិធានការផ្សេងទៀតក្នុងការទប់ស្កាត់បទល្មើសគ្រប់ ប្រភេទ ដើម្បីភាពសុខសាន្តជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ។

មហាជនទូទៅ និង ប្រជាជនរស់នៅក្បែរទីតាំងហ្គេមបាញ់ត្រីខាងលើកំពុងរងចាំមើលចំណាត់ការរបស់លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និង លោកវរសេនីយ៍ឯក ទៀង ចាន់សារ អធិការនគរបាលខណ្ឌដូនពេញ តើនឹងមានវិធានការច្បាប់ចំពោះបនល្បែងស៊ីសងដុះស្លែមួយនេះបែបណា?

ពលរដ្ឋសង្ឃឹមថា អាជ្ញាធរមូលដ្ឋាន នឹងមិនបណ្តែតបណ្តោយឲ្យទីតាំងល្បែងស៊ីសងនេះ បង្កភាពអសន្តិសុខដល់ប្រជាជនក្នុងរាជធានីភ្នំពេញបន្តទៀតនោះទេ ពីព្រោះកាលណាកើតល្បែងស៊ីសងនេះហើយគឺជាមូលហេតុនៃអំពើចោរកម្ម៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *