ព័ត៌មានជាតិ

​កិច្ចប្រជុំ​ផ្សព្វផ្សាយ ស្តីពី​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់​លើ​ក​ទី​៤ នៅ​ខេត្ត​កែប​

(​ខេត្ត​កែប​)៖ នៅ​ព្រឹក​ថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ លេខាធិការដ្ឋាន​គណៈកម្មាធិកា​រ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត​កែប បាន​រៀបចំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ ស្តីពី​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់​លើ​ក​ទី​៤ ក្រោម​អធិបតីភាព លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត​កែប ដែល​ពិធី​នេះ​ក៏​មាន​ការចូលរួម​ពី​លោក លោកស្រី ជា​អភិបាលរង​ខេត្ត ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​ទូទាំង​ខេត្ត កងកម្លាំង​ទាំង​បី គណៈ​អភិបាលក្រុង ស្រុក ក្រុមយុវជន​កាយ​រិទ្ធ និង​មន្ត្រី​ចំណុះ​រដ្ឋបាលខេត្ត​ទាំងមូល​។​

​ក្នុង​កិច្ចប្រជុំ​នេះ លោក កែ​ន សត្ថា ប្រធាន​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត​កែប បាន​គូសបញ្ជាក់ថា យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ បាន​ដំណើរការ​យ៉ាង​សកម្ម ហើយ​ការអនុវត្ត​និង​ចាត់វិធានការ​ច្បាប់​ទទួលបាន​លទ្ធផល​ខ្ពស់ ដោយ​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​បើក​ប្រតិ​ប​តិ្ត​ការយ៉ាង​ក្តៅគគុក ដូចជា​ការបង្កា ការបង្ក្រាប លើ​ការប្រើប្រាស់​គ្រឿងញៀន​បាន​ជាច្រើន​ករណី​ផងដែរ​។​

​ចំពោះ​លទ្ធផល​នៃ​ការបង្ក្រាប​ខាងលើនេះ បាន​ធ្វើ​ឱ្យ​បទល្មើស​ឧក្រិដ្ឋ​មួយចំនួន​មាន​ការថយចុះ ដូចជា​អំពើ​ឆក់​ប្លន់ និង​ឃាតកម្ម ដែល​ស្ថានភាព​បែប​នេះ​បាន​ជះឥទ្ធិពល​ជា​វិជ្ជមាន​ដល់​បរិយាកាស​សន្តិសុខ សណ្តាប់ធ្នាប់​ទូទៅ ជាពិសេស ការបង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន និង​ការ​បន្សាប​ព្យាបាល​អ្នក​ប្រើប្រាស់​សារធាតុ​ញៀន ដែល​បាន​កាត់បន្ថយ​ក្តីបារម្ភ​របស់​ប្រជាពលរដ្ឋ​អំពី​បញ្ហា​សន្តិសុខ សណ្តាប់ធ្នាប់​នៅក្នុង​មូលដ្ឋាន ក៏ដូចជា​ជួយ​ស្រោចស្រង់​អនាគត​យុវវ័យ និង​បង្កើន​ភាពកក់ក្តៅ​ដល់​អាណាព្យាបាល ឬ​ក្រុម​គ្រួសារ​របស់​ពួកគេ​ផង​ដែរ​។​

​ជា​ចុងក្រោយ លោក​អភិបាលខេត្ត​បាន​ជំរុញ​ដល់​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវមាន​វិធានការ​ផ្សព្វផ្សាយ សហការគ្នា បង្ការ ទប់ស្កាត់ កុំឱ្យ​កើតមាន​បទល្មើស​គ្រឿងញៀន​នៅក្នុង​មូលដ្ឋាន​។​លោក​ថា គ្រឿងញៀន​បាន​ធ្វើឱ្យ​គ្រួសារ​ជួប​ផលវិបាក​គ្រប់ជំពូក និង​បាន​បង្ក​ភាពវឹកវរ​ដល់​សង្គម​ជាតិ​ទាំងមូល​៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *