ព័ត៌មានជាតិ

ថ្នាក់ដឹកនាំ​មន្ត្រីរាជការ ព្រះសង្ឃ​ពុទ្ធបរិស័ទ​ខេត្ត​កំពត​នាំគ្នា​រៀបចំ​ពិធី​បុណ្យ​វិសាខបូជា​ដើម្បី​រម្លឹក​នៃ​ថ្ងៃ​មហា​មង្គល​ទាំង​៣​របស់​ព្រះសម្មាសម្ពុទ្ធ​

(​ខេត្ត​កំពត​)៖ បុណ្យ​វិសាខបូជា គឺជា​បុណ្យ​សាសនា​ដ៏​សំខាន់​មួយ ក្នុងចំណោម​បុណ្យ​សាសនា​ធំៗ​ដ៏ទៃទៀត មិន​ថា​តែ​នៅ​កម្ពុជា​យើង​ទេ គឺ​នៅ​ទូទាំង​ពិភពលោក​ពុទ្ធសាសនិកជន តែង​បាន​នាំគ្នា​ប្រារព្ធ​ពិធី​បុណ្យ​សាសនា​ដ៏​សំខាន់​នេះ​ឡើង​ជា​រៀងរាល់ឆ្នាំ​ផងដែរ​។​

​ពិធីបុណ្យ​នេះ​ប្រារព្ធ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​បង្ហាញ​នូវ​ការគោរព​រំឭក​នឹក ដល់​ព្រឹត្តិការណ៍​ធំៗ​បី នៃ​សម័យកាល​របស់ ព្រះសម្មាសម្ពុទ្ធ​សមណ​គោតម គឺជា​ថ្ងៃ​ដែល​ព្រះអង្គ​ទ្រង់​បាន​ប្រសូត បាន​ត្រាស់ដឹង និង​ជា​ថ្ងៃ​ចូល​បរិនិព្វាន​ផងដែរ​។​

​ដោយឡែក​ជាក់ស្ដែង​សម្រាប់​នៅ​ខេត្ត​កំពត​កាលពី​រសៀល​ថ្ងៃ​១៥​កើត ខែ​ពិសាខ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៩ អាជ្ញាធរ​ខេត្ត​ដឹកនាំ​ដោយ លោក ជាវ តា​យ​អភិបាល នៃ​គណៈ​អភិបាលខេត្ត​និង​មាន​ការចូលរួម​ពី​លោក លោកស្រី ជា​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្នុង​ខេត្ត ព្រះសង្ឃ ពុទ្ធបរិស័ទ​បាន​នាំគ្នា​រៀបចំ​ពិធី​បុណ្យ​វិសាខបូជា​នេះ​ឡើង​ដែល​ពិធីបុណ្យ​នេះ​បាន​ប្រព្រឹត្ត​ធ្វើ​ឡើង​នៅ​ទី​អាសនៈ​គោរពបូជា​ប្រាសាទ​ដើម​ពោធិ៍​ស្ថិតនៅក្នុង​សង្កាត់​កំពង់​កណ្ដាល​ក្រុង​កំពត​ខេត្ត​កំពត​ដោយ​មាន​ការ​និមន្ត​និង​អញ្ជើញ​ចូលរួម​ដង្ហែ​នូវ​ព្រះ​បដិមា​នៃ​ព្រះពុទ្ធ​រូប​នៅ​ក្នុង​ក្រុង​កំពត​ប្រកបដោយ​ភាពសប្បាយ​រីករាយ​និង​សេចក្ដី​សទ្ធា​ជ្រះថ្លា​ពី​សំណាក់​ព្រះសង្ឃ​និង​ពុទ្ធបរិស័ទ​។​

​មានប្រសាសន៍​សំណេះសំណាល​ជាមួយ​លោកយាយ លោកតា ប្រជា​ពុទ្ធបរិស័ទ​នា​ឱកាស​នោះ លោក ជាវ តា​យ អភិបាលខេត្ត បានបញ្ជាក់​ថា​៖ បុណ្យ​វិសាខបូជា​មិន​ថា​នៅ​កម្ពុជា​យើង​ទេ គឺ​នៅ​ទូ​ទាំង​សកល​លោកអ្នក​គោរព​ជំនឿ​ព្រះពុទ្ធសាសនា​នៅក្នុង​ថ្ងៃ​នេះ​រមែងតែងតែ​នាំគ្នា​ធ្វើ​ពិធីបុណ្យ​នេះ​ឡើង​ជា​រៀងរាល់ឆ្នាំ​។​

​ជា​ការពិត​ជាក់ស្ដែង​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ​ហ៊ុន សែន​ជា​នាយករដ្ឋមន្ត្រី តែងតែ​ប្រារព្ធ​ពិធី​បុណ្យ​ប្រពៃណី​សាសនា​នេះ​នៅ​គ្រប់​ក្រសួង​ស្ថាប័ន​ទាំងអស់ ទាំង​រដ្ឋ និង​ឯកជន​ទូទាំង​ប្រទេស​។​

​លោក ជាវ តា​យ បាន​បន្តទៀតថា​៖ ឱកាស​នៃ​សិទ្ធិសេរីភាព​ក្នុង​ការគោរព ការជឿ​លើ​សាសនា​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ​ដូច​សព្វថ្ងៃនេះ ពិសេស​ការចូលរួម របស់​ប្រជា​ពុទ្ធបរិស័ទ​យើង​ក្នុង​ពិធីបុណ្យ​នាពេលនេះ គឺ​មិន​អាច​កាត់ផ្ដាច់​ចេញពី​កត្តា​នៃ​ប្រទេសជាតិ​មាន​សុខ​សន្តិភាព​បាន​ឡើយ ហើយ​សុខសន្តិភាព​នេះ​គឺ​បានមក​ពី​ការចូលរួម​ចំណែក​របស់​ប្រជាពលរដ្ឋ​យើង​ទាំងអស់​គ្នា​រកបា​នមកដោយ​លំបាក ពិសេស​ការខិតខំ​និង​លះបង់​ទាំង​ញើស​ឈាម​របស់​សម្ដេច​តេជោ ហ៊ុន សែន រួម​និង​ថ្នាក់​ដឹកនាំ​សំខាន់ៗ​ដ៏​ទៃ​ទៀត​នៃ​គណ​ប​ក្យ​ប្រជាជន​កម្ពុជា​ផង​ដែរ​។​

​ក្នុង​ឱ​នោះ​លោក ជាវ តា​យ អភិបាល​ខេត្ត​ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​សេចក្ដី​នៃ​សទ្ធា​ជ្រះថ្លា​របស់​ព្រះសង្ឃ ពុទ្ធបរិស័ទ​ព្រមទាំង​ប្រគេន​និង​ជូនពរ ដល់​ព្រះសង្ឃ ពុទ្ធបរិស័ទ​ទាំងអស់​ជួបតែ​សេចក្ដីសុខ​គ្រប់ប្រការ និង​ក៏​បាន​អំពាវ​ឲ្យមាន​ការចូលរួម​ជា​មួយរា​ជ​រដ្ឋាភិបាល​បន្ត​ទៀត​ក្រោម​ការដឹកនាំ​របស់ សម្ដេច​តេជោ​ហ៊ុន សែន​ដើម្បី​ថែរក្សា​ការពារ​សុខសន្តិភាព​នេះ​ឲ្យបាន​គង់វង្យ​យូរអង្វែង​និង​មាន​ការអភិវឌ្ឍរី​ក​ចម្រើន​ឥតឈប់ឈរ​តទៅ​អនាគត​ថែមទៀត​។​

​ជាមួយ​ឱកាស​នោះ លោក ជាវ តា​យ និង​ភរិយា ក៏​បាន​ប្រគេន​បច្ច័យ​ដល់​ព្រះសង្ឃ​ដើម្បី​ចូលរួម​ពិធីបុណ្យ​ចំនួន​១៥​លាន​រៀល និង​បាន​ជូន​ថវិកា​ដល់​លោកយាយ លោកតា ពុទ្ធបរិស័ទ​ចំនួន​២៥៥​នាក់​ព្រមទាំង​កងម្លាំងកា​រពារ​៦១​នាក់​ម្នាក់ៗ​២​ម៉ឺន​រៀល​សរុប​ថវិកា​អស់​ចំនួន​៦​លាន​៩​សែន​២​ម៉ឺន​រៀល​៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *