ព័ត៌មានជាតិ

លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍លោក វ៉ា សុផល អនុរដ្ឋលេខាធិការ ក្រសួងផែនការក្នុងកិច្ចប្រជុំប្រកាសផ្សព្វផ្សាយលទ្ធផលបឋមផលិតផល ក្នុងស្រុកសរុប (GDP) ខេត្តកោះកុង

ខេត្តកោះកុង៖ លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍លោក វ៉ា សុផល អនុរដ្ឋលេខាធិការ ក្រសួងផែនការក្នុងកិច្ចប្រជុំប្រកាសផ្សព្វផ្សាយលទ្ធផលបឋមផលិតផល ក្នុងស្រុកសរុប (GDP) ខេត្តកោះកុង ឆ្នាំ២០១៨។

លោកអភិបាលរងខេត្ត បានលើកឡើងចំពោះ កិច្ចប្រជុំប្រកាសផ្សព្វផ្សាយនាថ្ងៃនេះ ពិតជាមានសារៈសំខាន់ដែល អង្គពិធីទាំងមូលនឹងទទួលបាននូវព័ត៌មាន ពិតប្រាកដទាក់ទងនឹងចំណូលចំណាយរបស់ខេត្ត ក៏ដូចជាប្រជាពលរដ្ឋ ម្នាក់ៗ ។ GDP របស់ខេត្តនាឆ្នាំ២០១៨ ពិតជាមានសារៈសំខាន់ ដែលអាចជាត្រីវិស័យសម្រាប់រៀបចំគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច និងអាចទាក់ទាញវិនិយោគគិន មកវិនិយោគនៅក្នុងខេត្តកោះកុង របស់យើងផ្ទាល់។

លោក វ៉ា សុផល បានមានមតិស្វាគមន៍ ដល់អង្គពិធី និងបានថ្លៃងសន្ទកថា ដ៏មានអត្ថន័យ ទិន្នន័យ GDP ខេត្តគឺពិតជាមិនអាចខ្វះបាន ដែលទិនន្ន័យនេះ បានបង្ហាញអោយឃើញពីការវិវត្តន៍ កំណើនសេដ្ឋកិច្ចខេត្ត ពីមួយឆ្នាំទៅមួយឆ្នាំ ដែលអាចទាក់ទាញការវិនិយោគ សម្រាប់ខេត្តកោះកុងឆ្នាំ២០១៨ មានទំហំសេដ្ឋកិច្ចកើនឡើង ៦.០% ស្មើនឹង ៩៤៦,៦៣៣ លានរៀល ឬ ២៣៤ លានដុល្លារ បើធៀបទៅនឹងឆ្នាំ២០១៧។ ដោយឡែកចំណូលសម្រាប់មនុស្សមាន ១,៥៤៣ ដុល្លារ ។ កំណើនសេដ្ឋកិច្ចទំាងនោះ ទៅតាមវិស័យសំខាន់ៗ វិស័យកសិកម្ម កើនបាន ៤.១% វិស័យឧស្សាហកម្មកើនបាន ៨.៣ % វិស័យសេវាកម្ម កើនបាន ៥.៨ %៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *