កម្លាំងការិយាល័យបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថខេត្តតាកែវ សហការជាមួយកម្លាំងមូលដ្ឌាន កងរាជអាវុធហត្ថស្រុកព្រៃកប្បាសចុះបង្ក្រាបមុខសញ្ញាជួញដូរ ឬប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនឃាត់ខ្លួនបាន២នាក់

ខេត្តតាកែវ៖ នៅវេលាម៉ោង ១១ និង ៣០នាទី ថ្ងៃ១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថខេត្តតាកែវ សហការជាមួយកម្លាំងមូលដ្ឌាន កងរាជអាវុធហត្ថស្រុកព្រៃកប្បាស ដឹកនាំដោយលោក វរសេនីយ៍ទោ លឹម ពិសិដ្ឌ នាយរងសេនាធិការ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងបានចុះបង្ក្រាបមុខសញ្ញាជួញដូរ ឬប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិព្រៃឈើទាល ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ឈ្មោះ ជ្រឿង ប៊ុនធឿន ភេទប្រុស អាយុ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅកន្លែងកើតហេតុ និងឈ្មោះ ពេញ ពណ្ណរាយ ភេទប្រុស អាយុ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃភ្ញី ឃុំព្រៃផ្តៅ ស្រុក ព្រៃកប្បាសខេត្តតាកែវ និងដកហូតវត្ថុតាងម្សៅក្រាមសថ្លា ICC ម៉ាទឹកកកចំនួន ២០កញ្ចប់ សម្ភារៈវេចខ្ចប់ សារធាតុញៀនមួយចំនួន ទូរស័ព្ទចំនួន ០២គ្រឿង និងដាវដែកចំនួន ០១ដើម។
បច្ចុប្បន្នជនសង្ស័យ និងវ្ថុតាងត្រូវបានការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត។