ព័ត៌មានខ្លីៗ

ឯកឧត្តម​​ ម៉ែន​ វិបុល​ អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង​ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយលិខិតជម្រាបរបស់ក្រសួងមហាផ្ទៃ​

ខេត្តស្វារៀង៖ នៅសាលប្រជុំសាលាខេត្តស្វាយរៀងនាព្រឹកថ្ងៃទី៣១​ ខែតុលា​ ឆ្នាំ​២០១៩​ ឯកឧត្តម​​ ម៉ែន​ វិបុល​ អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង​ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយលិខិតជម្រាបរបស់ក្រសួងមហាផ្ទៃ​ ស្តីពីវិធានការបង្កេីនការថែរក្សាសន្តិសុខ​ សណ្តាប់ធ្នាប់​សាធារណៈ​ និងសុវត្ថិភាព​ ក្នុងឱកាសពិធីខួប​អនុស្សាវរីយ៍​ លេីកទី៦៦​ នៃទិវាបុណ្យឯករាជ្យ​ជាតិ​ ៩​ វិច្ឆិកា​ និងព្រះរាជពិធីបុណ្យអុំទូក​ បណ្តែតប្រទីបសំពះព្រះខែ​ និងអកអំបុកឆ្នាំ២០១៩​​ និងមាការអញ្ជេីញចូលរួមពី​ លោកនាយករដ្ឋបាលខេត្ត​ លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត​ លោកមេបញ្ជាការ​រងតំបន់ប្រតិបត្តិការសឹករងខេត្ត​ លោកអភិបាលក្រុង.ស្រុក​ទាំង៨ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *