ព័ត៌មានខ្លីៗ

រោងចក្រផលិតបារីមួយកន្លែងអត់មានផ្លាកយីហោ នៅក្នុងភូមិលេខមួយ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល គ្មានខាងមន្ទីរពាក់ពន្ធ័ ចុះពិនិត្យមើលឡើយ

ខេត្តកណ្តាល៖ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះ មានប្រពភព័ត៌មានពីប្រជាពលរដ្ឋបានអោយដឹងថា រោងចក្រផលិតបារីគ្មានផ្លាកយីហោ មួយកន្លែង កំពុងតែផលិតបារីនៅក្នុងចំណុច ភូមិលេខមួយ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មិនដឹងថាមានច្បាប់អនុញ្ញាត ឬយ៉ាងណានោះទេ តែតាមប្រភពព័ត៌មានបានបន្តថា រោងចក្រផលិតបារីមួយនេះឃើញបើកមកជាយូរឆ្នាំមកហើយ ហើយឃើញមានតែឃើញជនជាតិចិន ឬវៀតណាម ជិះឡានទំនើបៗ ចេញចូលរាល់ថ្ងៃ ហើយផ្លាកលេខឡានសិទ្ធតែ.ខ.ម.នឹង.ន.ប.ទាំងអស់ ។

ដូច្នេះហើយ ពួកគាត់បានសំណូមពរ ដល់អង្គភាពសារព័ត៌មាន.រស្មីនាងពួន យើងជួយផ្សព្វផ្សាយ ព័ត៌មាននេះផង ដើម្បីឲ្យដឹងដល់ អាជ្ញាធរមូលដ្ឋាន និងមន្ទីរពាក់ព័ន្ធទាំងអស់នៅក្នុងក្រុងតាខ្មៅ ជាពិសេសលោកអភិបាលនៃគណៈអភិបាលខេត្តកណ្ដាល លោក ម៉ៅ ភារុណ មេត្តាចុះពិនិត្យមើលទីតាំងផលិតបារីគ្មានផ្លាកយីហោមួយនេះផង ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *