កិច្ចប្រជុំបូកសរុបការអនុវត្ត តួនាទី ភារៈកិច្ច ការងារ កងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង ប្រចាំសប្តាហ៍ទី១ ខែតុលា ឆ្នាំ២០១៩

ខេត្តកំពង់ឆ្នាំង៖ នៅវេលាម៉ោង ៩ៈ០០នាទីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំបូកសរុប ការអនុវត្ត តួនាទី ភារៈកិច្ច ការងាររបស់កងរាជអាវុធហត្ថខេត្ត ប្រចាំសប្តាហ៍ទី១ (គិតចាប់ពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩) ក្រោមអធិបតី លោក វរសេនីយ៍ឯក ជា ពិសិដ្ឋ មេបញ្ជាការរង ទទួលការងារកសាងកម្លាំង។

ក្នុងកិច្ចប្រជុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ តាមបណ្តាមូលដ្ឋាន ក្រុង-ស្រុក-ស្នាក់ការសន្តិសុខ សមាសភាពចូលរួមសរុបមានចំនួន ២១ នាក់ ផងដែរ ៕