មន្រ្តីអាជ្ញាធរមានសម្ថតកិច្ចខេត្តព្រៃវែងអសម្ថតភាពក្នុងការបង្រ្កាបបនល្បែងស៊ីសងជល់មាន់ខុសច្បាប់ជ្រកក្រោមផ្លាកកាស៊ីណូ

ខេត្តព្រៃវែង ៖ កាស៊ីណូគ្មានផ្លាកយីហោជាប់តំបន់ច្រករបៀងជិតប៉ុស្ដិ៍ត្រួតពិនិត្យស្វាយអាង៉ោងល្បីយ៉ាងខ្លាំងរឿងបើកដៃអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាមឆ្លងដែនខុសច្បាប់ចូលមកលេងល្បែងជល់មាន់ភ្នាល់ដាក់លុយក្នុងកាស៊ីណូអត់មានយីហោមួយកន្លែងបើកលេងយ៉ាងអនាធិបតេយ្យគ្មានការបង្កាប់ទាល់តែសោះ។

នៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០១៩មានពលរដ្ឋខ្មែរនិងជនជាតិវៀតណាមឆ្លងដែនខុសច្បាប់ឆ្លងតាមទូកលួចឆ្លងដែនចូលមករាប់សិបនាក់ដើម្បីមកលេងល្បែងជល់មាន់ក្នុងកាស៊ីណូជាប់ប៉ុស្ដិ៍ត្រួតពិនិត្យក្នុងតំបន់ច្រករបៀងស្វាយអាង៉ោង។

តាមប្រភពពលរដ្ឋរស់នៅជាប់តំបន់ច្រករបៀងស្វាយអាង៉ោងបានបព្ជាក់ថា កាស៊ីណូគ្មានឈ្មោះគ្មានផ្លាកយីហោមួយនេះបានបើកកន្លែងជល់មាន់ខុសច្បាប់រាល់ថ្ងៃនិងមានពលរដ្ឋខ្មែរនិងជនជាតិវៀតណាមលួចឆ្លងដែនខុសច្បាប់សម្រុកចូលក្នុងទឹកដីខ្មែរចូលមកលេងល្បែងស៊ីសងជល់មាន់ភ្នាល់ដាក់លុយរាប់មុឺនដុល្លាក្នុងមួយគូរៗ។

ប្រភពៈបានបព្ជាក់ថាក្រុមជនជាតិវៀត ណាមមួយចំនួនបានលួចឆ្លងដែនខុសច្បាប់តាមទូកសម្រុកចូលមកក្នុងកាស៊ីណូតែម្ដងដោយពុំបានឆ្លងកាត់ប៉ុស្ដ៍ត្រួតពិនិត្យឬបព្ជាាក់ការចេញចូលនោះទេ។

ហើយគេមិនដឹងថាមេប៉ុស្ដិ៍ដែលអង្គុយចាំត្រួតពិនិត្យច្រកចេញចូលខ្មែរ វៀតណាមស្វាយអាង៉ោងកំពុងធ្វើអ្វី?និងគិតអ្វី? បានជាបណ្ដែរបណ្ដោយអោយក្រុមជនជាតិវៀតណាមឆ្លងដែនតាមអំពើរចិត្តឬមួយក៍លោកមេប៉ុស្ដិ៍បានឃុបឃិតជាមួយថៅកែការស៊ីណូនេះរួចទៅហើយមើលទៅបានជាក្រុមជនជាតិវៀតណាមទាំងនេះចូលមកសេរីដោយមិនបានត្រួតពិនិត្យ។

ពលរដ្ឋសំណូមពរដល់ឯកឧត្ដម ជា សុ មេធី អភិបាលខេត្ត និងលោក ព្រុំ សន្ធ ស្នងការខេត្តព្រៃវែង ជួយលុបបំបាត់ទីតាំងល្បែងស៊ីសងជល់មាន់ក្នុងកាស៊ីណូមួយនេះផង បើពុំដូច្នេះទេ វាអាចនិងកើតនូវអំពើរចោកម្ម លួចប្លន់ អំពើរហឹង្សារក្នុងគ្រួសារ បែក បាក់ប្រពន្ធកូន លក់អស់ផ្ទះសម្បែង ទ្រព្យមានតម្លៃជាច្រើនត្រូវបំផ្លាញដោយសារតែកាសុីណូខាងលើនេះមិនខាន។