ព័ត៌មានជាតិ

លោក សោម ពិសិដ្ឋ អភិបាលរងខេត្ត តំណាងឯកឧត្តម កែន សត្ថា អភិបាលខេត្តកែប បានចូលរួមជាគណអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីការកសាងផែនការអភិវឌ្ឍន៍ខេត្ត និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត

ខេត្តកែប៖មរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ នៅមន្ទីរផែនការខេត្តកែប មានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីការកសាងផែនការអភិវឌ្ឍន៍ខេត្ត និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្តក្រោមអធិបតីភាព លោក សោម ពិសិដ្ឋ អភិបាលរងខេត្ត និងជាប្រធានមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សខេត្តកែប និងមានការអញ្ជើញចូលរួមដោយឯកឧត្តម លោកជំទាវសមាជិកសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត សរុប ៧៥រូប ។

លោកបានលើកឡើងថា ក្រោយចូលរួមវគ្គបណ្តុះបណ្តាលនេះរយៈពេល២ថ្ងៃនេះ​អ្នកចូលរួមទាំងអស់បានទទួលចំណេះដឹង និងបានយល់ពីសារសំខាន់នៃការកសាងផែនការអភិវឌ្ឍន៍ លោកសង្ឃឹមថាលោកស្រីដែលជាសមាជិកក្រុមការងារកសាងផែនការនឹងអនុវត្តបានតាមគ្រប់ជំហានទាំងអស់ដែលមានក្នុងសេចក្តីណែនាំបច្ចេកទេស។

លោកបានបញ្ជាក់ទៀតថា ក្នុងការរៀបចំផែនការអភិវឌ្ឍន៍ ត្រូវតែមានការចូលរួមយ៉ាងទូលំទូលាយពីអ្នកពាក់ពន្ធ័ក្នុងខេត្ត ប្រកបដោយប្រសិទ្ធិភាព តម្លាភាព និងភាពសក្តិសិទ្ធិ ទើបផែនការអភិវឌ្ឍន៍នេះ ទទួលបានជោគជ័យនិងមានប្រសិទ្ធភាព។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *