ព័ត៌មានជាតិ

ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំបង្ហាញពីលទ្ធផលស្រាវជ្រាវស្ដីពី”ការអនុវត្តច្បាប់ត្រួតពិនិត្យផលិតផលថ្នាំជក់ និងពាណិជ្ជកម្មខុសច្បាប់ផលិតផលថ្នាំជក់”

ខេត្តស្វាយរៀង៖ នៅថ្ងៃសុក្រ ១៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ នៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្ត ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត តំណាងឯកឧត្ដមអភិបាលខេត្តស្វាយរៀង បានអញ្ជើញដឹកនាំកិច្ចប្រជុំបង្ហាញពីលទ្ធផលស្រាវជ្រាវស្ដីពី”ការអនុវត្តច្បាប់ត្រួតពិនិត្យផលិតផលថ្នាំជក់ និងពាណិជ្ជកម្មខុសច្បាប់ផលិតផលថ្នាំជក់” នៅសាលប្រជុំនន្ទីរ សាលាខេត្តស្វាយរៀង ។

ក្នុងកិច្ចប្រជុំមានការចូលរួមពី លោកសាស្ត្រាចារ្យ កៅ សុវណ្ណតារា លោកសាស្ត្រាចារ្យ ខាន់ សារ៉េត លោកសាស្ត្រាចារ្យ ហង់ ប៊ូ លោកឧត្ដមសេនីយ៍ត្រីស្នងការរង លោកមេបញ្ជាការរងកងរាជអាវុធហត្ថ លោកអនុប្រធានមន្ទីរផែនការ លោកអនុប្រធានមន្ទីរពាណិជ្ជកម្ម លោកអនុប្រធានមន្ទីរពន្ធដារ លោកអនុប្រធានសាខាគយ&រដ្ឋាករ លោកអនុប្រធានមន្ទីរសុខាភិបាល លោកស្រីអនុប្រធានមន្ទីរព័ត៌មាន លោកនាយករដ្ឋបាលសាលាក្រុង លោកនាយករដ្ឋបាលមន្ទីរអប់រំ លោកប្រធានការិយាល័យមន្ទីរហិរញ្ញវត្ថុ លោកយា ណាវិន មន្រ្តីសាលាខេត្ត។

ឯកឧត្ដមគណៈអធិបតី បានមានប្រសាសន៍ថា
១.សូមអោយមន្រ្តីជំនាញ ជួយចង់ក្រងឯកសារច្បាប់និងលិខិតបទដ្ឋានគតិយុត្តដែលទាក់ទងនឹងការងារត្រួតពិនិត្យថ្នាំជក់ ផ្សព្វផ្សាយដល់មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ជុំវិញខេត្ត
២.មន្ទីរសុខាភិបាលរៀបចំឯកសារពាក់ព័ន្ធ និងជនបង្គោលសម្រាប់រៀបចំវគ្គបណ្ដុះបណ្ដាលផ្សព្វផ្សាយ ទៅដល់អ្នកពាក់ព័ន្ធ មន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានទូទាំង៨០ឃុំ សង្កាត់
៣.សូមអោយម្ចាស់ក្រុមហ៊ុនផលិតផលថ្នាំជក់ ប្រជាពលរដ្ឋ និងមន្រ្តីអនុវត្តន៍ច្បាប់ចូលរួមសហការគ្នា ក្នុងការធ្វើខិតប័ណ្ណផ្សព្វផ្សាយ ការដាក់រូបសញ្ញានៅលើកញ្ចប់បារី
៤.ធ្វើការផាកពិន័យចំពោះម្ចាស់ភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ ផ្សារទំនើប និងកន្លែងសប្បាយដ្ឋានដែលមិនបានបិទផ្លាកសញ្ញាហាមជក់បារី នៅទីតាំងរបស់ខ្លួន ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *