ព័ត៌មានសន្តិសុខសង្គម

អគ្គិភ័យឆាបឆេះផ្សារឃ្លាំងរំសេវ បំផ្លាញតូបលក់ដូរ​ ៤០តូប

ភ្នំពេញ៖ អគ្គិភ័យបានឆេះតូបក្នុងផ្សារឃ្លាំងរំសេវ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ បានទំនាក់ទំហៅរថយន្តពន្លត់អគ្គីភ័យចេញអន្តរាគមន៍បាញ់ពន្លត់។ហេតុការណ៍នេះបានកើតឡើងនៅម៉ោង១១:២០នាទី
ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ នៅក្នុងផ្សារឃ្លាំងរំសេវ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា រហូតមកដល់វេលាម៉ោង១២៖២០នាទី ទើបអគ្គិភ័យរលត់ទៅវិញទាំងស្រុង។ ពាក់ព័ន្ធនឹងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ សមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុប២៦គ្រឿង

សមត្ថកិច្ចបានបន្តថា ចំនួនតូបដែលឆាបឆេះនោះចំនួន៤០តូបទាំងស្រុង ចំណែកសម្ភារដែលខូចខាតមិនអាចប៉ាន់ស្មានដឹង ពីចំនួនឲ្យពិតប្រាកដនោះទេហើយមូលហេតុនៃការឆេះវិញត្រូវបានសមត្ថកិច្ចសន្និដ្ឋានជំហានដំបូងថា គឺដោយសារឆ្លងចរន្តអគ្គិសនី៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *