ព័ត៌មានជាតិ

វគ្គបណ្តុះបណ្តាលស្តីពីសេចក្តីណែនាំគោលការណ៍បែបបទ និងនីតិវិធីនៃការគ្រប់គ្រងបុគ្គលិករដ្ឋបាលខេត្ត

ខេត្តស្វាយរៀង៖ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩នេះ ដោយមានកិច្ចសហការរវាងរដ្ឋបាលស្រុកស្វាយជ្រំ ជាមួយទីចាត់ការគ្រប់គ្រងធនធាន មនុស្សសាលាខេត្តស្វាយរៀង និងមន្ទីរមុខងារសាធារណៈខេត្តស្វាយរៀង បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីសេចក្តីណែនាំគោលការណ៍បែបបទ និងនីតិវិធីនៃការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ ដោយមានការចូលរួមពីលោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក គណ:អភិបាលស្រុក នាយក នាយករងរដ្ឋបាលប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីសាលាស្រុក មេឃុំ ស្មៀនឃុំទាំង១៦ឃុំ សរុបវត្តមានចំនួន ៦៥ នាក់ ស្ថិតនៅសាលប្រជុំសាលាស្រុកស្វាយជ្រំ។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងបំណងដើម្បីឲ្យមន្រ្តីរាជការបានយល់ដឹងអំពីខ្លឹមសារសំខាន់ៗ នៃលិខិតបទដ្ឋានគតិយុត្តមួយចំនួនដូចខាងក្រោម ៖

១. អនុក្រឹត្យលេខ ២៤០ អនក្រ.បក ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ស្តីពីការធ្វើប្រតិភូកម្មអំណាច ទៅឲ្យគណៈអភិបាលរាជធានីខេត្តក្រុងស្រុកក្នុងការគ្រប់គ្រងបុគ្គលិកបំពេញការងារនៅថ្នាក់ក្រោមជាតិ ។

២.សេចក្តីណែនាំលេខ ៧៨៨ មស.សណន ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ របស់ក្រសួងមុខងារ សាធារណៈស្តីពីគោលការណ៍ និងនីតិវិធីនៃការតែងតាំងនិងការបញ្ចប់មុខតំណែងគ្រប់គ្រងរបស់មន្រ្តីរាជ ការស៊ីវិលនៃមន្ទីរអង្គភាពនិងការិយាល័យជំនាញនានានៃក្រសួងដែលបំពេញការងារនៅថ្នាក់ក្រោមជាតិ ។

៣. សេចក្តីណែនាំលេខ៧៨៩មស.សណន ចុះថ្ងៃទី២២ ខែកុម្ភ ឆ្នាំ២០១៨ របស់ក្រសួង មុខងារសាធារណៈស្តីពីគោលការណ៍បែបបទនិងនីតិវិធីនៃការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ ។

៤. ធ្វើបទបង្ហាញខ្លឹមសារនៃប្រកាសលេខ ១៣២៩ ប្រក ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០០១ ស្តីពីតួនាទី និងភារកិច្ចនិងសិទ្ធរបស់ស្មៀនឃុំសង្កាត់។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *