ព័ត៌មានជាតិ

ការដេញថ្លៃលើគម្រោងមូលនិធិអភិវឌ្ឍន៏ឃុំសង្កាត់ត្រូវបានធ្វើឡើងនៅសាលាឃុំគគីរ ប្រព្រឹត្តទៅដោយជោគជ័យ

ឃុំគគីរ នៅព្រឹក ថ្ងៃទី ៧ ខែសីហា ឆ្នាំ២០២៤នៅវេលាម៉ោង ៩ ព្រឹក នៅសាលាឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល កម្មវិធីបើកគុំរោងកែលម្អផ្លូវបេតុងអាមេប្រវែង០.៩០៩គ.ម ទទឹង៥ម កម្រាស់បេតុង០.១៥ម មានទំហំ ៤៥៤៥ម២ ចាក់ខ្សាច់ភ្នំ បំពេញតួផ្លូវ ២៩៥ម៣ មានក្រាលកៅស៊ូប្លាស្ទិកថ្លាមុននឹង ចាក់បេតុង និងដាក់ស្លាកសញ្ញាគម្រោង១កន្លែងនៅ ភូមិជ្រោយតាប៉ា ដែលមានតំលៃ​ប៉ាន់​ស្មាន ៤៩២,៩៤១,៣៣២ រៀល(បួនរយកៅសិបពីរលាន ប្រាំបួនរយសែសិបមួយ ពាន់ បីរយសាមសិបពីររៀលគត់) ។ ក្នុងគំរោងដេញថ្លៃពេលនោះ មានក្រុមហ៊ុន មកពីខេត្តនាៗ ច្រើន មកចូលរួម ប្រគួតប្រជែង ដាក់ប៊ិត ។ ជាលទ្ធផល មានតែក្រុមហ៊ុន ៤ ក្រុមហ៊ុន ចូលរួមដេញថ្លៃ

១/ អ្នកដេញថ្លៃឆុនស្រៀង (ឈ្មោះក្រុមហ៊ុនឆុនស្រៀង)
ដេញក្នុងតំលៃ ១៨៩.៩៨១.០០០ រ

២) អ្នកដេញថ្លៃឃួនដារ៉ា (ឈ្មោះក្រុមហ៊ុនឃួនដារ៉ា)
ដេញក្នុងតំលៃ ១៩៩.០០០.០០០ រ

៣/ អ្នកដេញថ្ងៃអាតសុខណា (ឈ្មោះក្រុមហ៊ុនអាតសុខណា) ដេញថ្លៃក្នុងតំលៃ ១៨០. ០០០.០០០ រ

៤/ អ្នកដេញថ្ងៃចាន់រ៉ាវុទ្ធ (ឈ្មោះក្រុមហ៊ុនចាន់រ៉ាវុទ្ធ)
ដេញថ្លៃក្នុងតំលៃ ២១១.៩៧៨.៨០០ រ

ក្រុមហ៊ុនដែល ដេញតំលៃទាបជាងគេ ក្រុមហ៊ុនអាតសុខណាដេញថ្លៃក្នុងតំលៃ ១៨០. ០០០.០០០ រ
ជាអ្នកទទួលបានគំរោង កែលម្អផ្លូវបេតុងអាមេប្រវែង០.៩០៩គ.ម។

មុននឹងបិទកម្មវិធីលោកមេឃុំបានស្នើរសុំអោយក្រុមហ៊ុនដែលទទួលបានគម្រោងត្រូធ្វើតាមស្តង់ដាបច្ចេកទេស និងមិនមានគុណភាព តាមកិច្ចសន្យានៃគម្រោង ពលរដ្ឋ រស់នៅឃុំគគីរ និងបងប្អូន នៅភូមិជ្រោយតាប៉ាបានស្នើរសុំអោយមន្ត្រីជំនាញ ពេលក្រុមហ៊ុនចុះអនុវត្តគម្រោង សូមចុះត្រួតពិនិត្យ និងតាមដានអោយបានជាប់ជាប្រចាំផង ដើម្បីកុំអោយក្រុមហ៊ុនដែលទទួលបានគម្រោងធ្វើមិនបាន និងធ្វើមិនត្រូវតាមស្តង់ដាបច្ចេកទេស និងមិនមានគុណភាព តាមកិច្ចសន្យានៃគម្រោង។ ពលដ្ឋរក៍ស្នើរដល់មន្ត្រីបច្ចេកទេស មន្ត្រីលទ្ធកម្មមេត្តាបង្កើតគណកម្មការវាយតម្លៃគុណភាពផ្លូវឲ្យបានម៉ត់ចត់ត្រូវតាមស្តង់ដានៃគម្រោង ជៀសវាងផ្លូវគ្មានគុណភាព ធ្វើហើយធ្វើទៀត ជួសជុលហើយផ្លូវខូចដដែលៗ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *