ឃុំក្រាំងយ៉ូវ នៅព្រឹក ថ្ងៃអង្គារ ទី ៤ ខែមិថុនា ឆ្នាំ ២០២៤ នេះ នៅសាលាឃុំ ក្រាំងយ៉ូវ បានរៀបចំ កម្មវិធីដេញថ្លៃជួសជុលកែលម្អផ្លូវដោយចាក់បេតុងអាមេ ប្រវែង ០.៨២គ.ម ទទឹង៥ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ ក្រាលបាតផ្លូវដោយកៅស៊ូប្លាស្ទិកថ្លារួចទើបចាក់បេតុង ប្រើដែកទំហំ១០មមនិង១៤មម ព្រមទាំងធ្វើស្មាផ្លូវដោយថ្មមិចលាយជាមួយខ្សាច់ភ្នំមានទទឹង០.៣ម ចាក់ថ្មពុកបំពេញគ្រឹះផ្លូវចំនួន១,០១៩ម៣ និងដាក់ស្លាកសញ្ញាគម្រោង០១កន្លែង តំលៃប៉ាន់ស្មាន៥០០,០០០,០០០ រៀល(ប្រាំរយលាន រៀលគត់)
មានក្រុមហ៊ុនចូលរួមជាច្រើនចូលរួម 7 ក្រុមហ៊ុន ដាក់ប៊ិច
១/ ក្រុមហ៊ុន ទួនផាន់ណ ដេញតំលៃ ១៧៦.០០០.០០០ រៀល
២/ ក្រុមហ៊ុន មនសោភ័ណ្ឌ តំលៃដេញ ១៧២.២០០.០០០រៀល
៣/ ក្រុមហ៊ុន ទាវចាន់រស្មី តំលៃដេញ ២៦២.៤០០.០០០រៀល
៤/ ក្រុមហ៊ុន ស្រេងលាងហេង តំលៃដេញ ១៨៤.៥០០.០០០រៀល
៥/ ក្រុមហ៊ុន វ៉េងលាប តំលៃដេញ ៤៥០.១៨០.០០០រៀល
៦/ ក្រុមហ៊ុន ឆាងដានី តំលៃដេញ ៤៧០.០០០.០០០.រៀល
៧/ ក្រុមហ៊ុន ឆុនស្រៀង តំលៃដេញ ថ្លៃទាបជាងគេ
១៥៤.៩៨០.០០០រៀល ក្នុងការដេញថ្លៃពេលនេះ លោកមេឃុំបាន ស្នើសុំដល់ក្រុមហ៊ុនដែលដេញថ្លៃឈ្នះ
សូមធ្វើផ្លូវឲ្យមានគុណភាពឲ្យបានម៉ត់ចត់ត្រូវតាមស្តង់ដានៃគម្រោង ជៀសវាងផ្លូវគ្មានគុណភាព ធ្វើហើយធ្វើទៀត ជួសជុលហើយផ្លូវខូចដដែលៗ ៕
ពលរដ្ឋស្នើរសុំអោយមន្ត្រីជំនាញចុះត្រួតពិនិត្យ និងតាមដានអោយបានជាប់ជាប្រចាំផង ដើម្បីកុំអោយក្រុមហ៊ុនដែលទទួលបានគម្រោងធ្វើមិនបាន និងធ្វើមិនត្រូវតាមស្តង់ដាបច្ចេកទេស និងមិនមានគុណភាព តាមកិច្ចសន្យានៃគម្រោង។
ពលដ្ឋរក៍ស្នើរដល់មន្ត្រីបច្ចេកទេស មន្ត្រីលទ្ធកម្មមេត្តាបង្កើតគណកម្មការវាយតម្លៃគុណភាពផ្លូវឲ្យបានម៉ត់ចត់ត្រូវតាមស្តង់ដានៃគម្រោង ជៀសវាងផ្លូវគ្មានគុណភាព ធ្វើហើយធ្វើទៀត ជួសជុលហើយផ្លូវខូចដដែលៗ ៕