ព័ត៌មានជាតិ

កម្មវិធីដេញថ្លៃអភិវឌ្ឍន៍ឃុំសង្កាត់ នៅសាលប្រជុំសាលាស្រុក កណ្តាលស្ទឹង ពីរគម្រោង ឃុំ ដាក់ឲ្យដេញថ្លៃ ក្រុមអធិបតីភាព លោកអភិបាលស្រុក កណ្តាលស្ទឹង

ស្រុកកណ្តាលស្ទឹង កម្មវិធីដេញថ្លៃអភិវឌ្ឍន៍ឃុំសង្កាត់ នៅសាលប្រជុំសាលាស្រុក កណ្តាលស្ទឹង នៅព្រឹក ទី ២១ ខែឧសភា ២០២៤ មានពីរគម្រោង មានពីរឃុំ ដាក់ឲ្យដេញថ្លៃ ក្រុមអធិបតីភាព លោកអភិបាលស្រុក កណ្តាលស្ទឹង មន្ត្រីបច្ចេកទេសខេត្តរួមនិងក្រុមហ៊ុនជាច្រើនបានមកចូលរួម។

មួយ ឃុំព្រះពុទ្ធ គម្រោង ជួសជុល ផ្លូវបេតុង អាមេប្រវែង ១១៤៥ ម ទទឹង ៥ ម មានតម្លៃប៉ាន់ស្មាន ២៨៤.៥០០.០០០រៀល មានក្រុមហ៊ុន បីចូលរួមដាក់ប៊ីត
១ /ឈ្មោះអ្នកដេញ ឆុនស្រៀង (ឈ្មោះក្រុមហ៊ុន ឆុនស្រៀវ) ដេញក្នុងតម្លៃ ១០០,៧៤៨,០០០រៀល
២/ ឈ្មោះអ្នកដេញ មុនសោភ័ណ (ឈ្មោះក្រុមហ៊ុន មនសោភ័ណ្ឌ) ១០១,៨៨០,០០០រៀល
៣/ ឈ្មោះអ្នកដេញ ស៊ីនស៊ីឌីន័( ឈ្មោះក្រុមហ៊ុន ផលលីហ័ង) ១៥២,៨២០,០០០រៀល
ជាលទ្ធផលនៅឃុំព្រះពុទ្ធ បានទៅលើក្រុមហ៊ុន ឆុនស្រៀង ដែលដាក់តម្លៃទាបជាងគេ គឺតម្លៃ ដេញថ្លៃបាន
១០០,៧៤៨,០០០រៀល

ចំណែកឃុំ ត្រពាំងវៃង គម្រោងកែលម្អផ្លូវបេតុងអាមេប្រវែង ០,៨០១ ម មានតម្លៃប៉ាន់ស្មាន ៣៣៩.៣០៤.៦៥២.រៀល មានក្រុមហ៊ុន ចំនួនប្រាំ ក្រុមហ៊ុនដាក់ប៊ីត

១/ ឈ្មោះអ្នកដេញ ស៊ិនស៊ីឌិន (ឈ្មោះក្រុមហ៊ុនផលលីហ័ង) ដេញតម្លៃ ១៧៨,៦២៣,០០០រៀល
២/ ឈ្មោះអ្នកដេញ ឆាងដានី( ឈ្មោះក្រុមហ៊ុនឆាងដានី) ១១៥,២៩០,០០០រៀល
៣/ ឈ្មោះអ្នកដេញ ឃួនដារ៉ូ( ឈ្មោះក្រុមហ៊ុនដារ៉ូខនស្រ្ដក់សិន) ១៤០,០០០,០០០រៀល
៤/ ឈ្មោះអ្នកដេញ ភូងខេមករា (ឈ្មោះក្រុមហ៊ុន សំណង់ភួងខេមករា) ១០៨,០០០,០០០រៀល
៥/ ឈ្មោះអ្នកដេញ ឆៃសិខអាន(ឈ្មោះក្រុមហ៊ុន សំណង់៧៣) ១២៨,០០០,០០០រៀល
ជាលទ្ធផល សំណង់ភួងខេមករា ដាក់តម្លៃទាបជាងគេ។

ពលរដ្ឋស្នើរសុំអោយមន្ត្រីជំនាញចុះត្រួតពិនិត្យ និងតាមដានអោយបានជាប់ជាប្រចាំផង ដើម្បីកុំអោយក្រុមហ៊ុនដែលទទួលបានគម្រោងធ្វើមិនបាន និងធ្វើមិនត្រូវតាមស្តង់ដាបច្ចេកទេស និងមិនមានគុណភាព តាមកិច្ចសន្យានៃគម្រោង។

ពលដ្ឋរក៍ស្នើរដល់មន្ត្រីបច្ចេកទេស មន្ត្រីលទ្ធកម្មមេត្តាបង្កើតគណកម្មការវាយតម្លៃគុណភាពផ្លូវឲ្យបានម៉ត់ចត់ត្រូវតាមស្តង់ដានៃគម្រោង ជៀសវាងផ្លូវគ្មានគុណភាព ធ្វើហើយធ្វើទៀត ជួសជុលហើយផ្លូវខូចដដែលៗ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *