លោកជំទាវ មិថុនា ភូថង ដឹកនាំប្រតិភូខេត្តកោះកុងចូលរួមទស្សនកិច្ចកម្មវិធីអនុវត្តគម្រោងអភិវឌ្ឍន៍ធនធានមនុស្ស និងបណ្តុះបណ្តាលវិជ្ជាជីវៈតំបន់ព្រំដែនខេត្តត្រាត

ខេត្តកោះកុង៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំប្រតិភូខេត្តកោះកុងចូលរួមទស្សនកិច្ចកម្មវិធីអនុវត្តគម្រោងអភិវឌ្ឍន៍ធនធានមនុស្ស និងបណ្តុះបណ្តាលវិជ្ជាជីវៈតំបន់ព្រំដែន និងពិធីចុះហត្ថលេខាអនុស្សារណៈ រវាងមន្ទីរអប់រំ និងសាលាវិទ្យាល័យពហុបច្ចេកវិទ្យាត្រាត ខេត្តត្រាត នៃព្រះរាជាណាចក្រថៃ៕