កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ មានពាក់ពន្ធ័ជាមួយសារធាតុញៀន

ខេត្តព្រះសីហនុ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ធ្វើការឃាត់ខ្លួន ខណៈពេលចុះបង្ក្រាបករណីចែកចាយគ្រឿងញៀន នៅចំណុច​ផ្លូវបេតុងក្នុងផ្ទះជួល ស្ថិតក្នុងភូមិ២ សង្កាត់​១ ក្រុង​-ខេត្តព្រះសីហនុ នាយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង០៨:១៥នាទី ។

១- ឈ្មោះ គល់ សុខា ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅ​សង្កាត់​១ ក្រុង​-ខេត្តព្រះសីហនុ មុខរបរកម្មករសំណង់។
២-យ៉ាន់ យ៉ុង ភេទ ប្រុស អាយុ ៣១ឆ្នាំ​មានទីលំនៅ​សង្កាត់​១ ក្រុង​-​ខេត្តព្រះសីហនុ មុខរបរ កម្មករ​សំណង់​។​
ដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមសថ្លា សង្ស័យជាសារធាតុញៀនចំនួន២១កញ្ចប់ និងទូរស័ព្ទដៃចំនួន០២គ្រឿង ។