ឯកឧត្តមអភិបាលខេត្តកំពត និងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ចូលរួមគោរពវិញ្ញាណក្ខន្ធ​ ព្រះពុទ្ធវង្ស​ ឯម​ ភឿង​ ព្រះមេគណខេត្ត

ខេត្តកំពត៖ នាព្រឹកថ្ងៃពុធ​ ៦រោច​ ខែស្រាពណ៍​ ឆ្នាំកុរ​ ឯកស័ក​ ព.ស​ ២៥៦៣​ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងលោកជំទាវ ព្រមទាំងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តនិងលោកជំទាវ បានដឹកនាំគណៈអភិបាលខេត្ត មន្ទីរ​ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ត្រីរាជការ សប្បុរសជន​ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត ចូលរួមគោរពវិញ្ញាណក្ខន្ធ ព្រះពុទ្ធវង្ស ឯម ភឿង ព្រះរាជាគណ:ថ្នាក់ត្រី និងជាព្រះជលធីវាសីព្រះមេគណ ខេត្តកំពត។

ក្នុងនោះ បច្ច័យ រួមមាន៖
-រដ្ឋបាលខេត្ត​កំពត ១លានរៀល
-គណបក្សប្រជាជនកម្ពុជា ខេត្តកំពត ១លានរៀល
-សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត ១លានរៀល
-មន្ទីរ​ អង្គភាពជុំវិញខេត្ត​ និងក្រុមប្រឹក្សាខេត្ត សរុប ២,១០៥,០០០រៀល​ និង៤៩០ដុល្លា។

បន្ទាប់មក ឯកឧត្តមអភិបាលខេត្តបានឧបត្ថម្ភថវិកា សរុប ២,០០០,០០០រៀល ដល់ យាយជីតាជី ចំនួន១៦៤នាក់ និងកងកម្លាំងចំនួន ៣៦នាក់ ដោយម្នាក់ៗទទួលបានថវិកា ១ម៉ឺនរៀល។