ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចឃាត់អ្នកផ្សំគំនិត២នាក់ ពីបទទទួលផលនៃអំពើចោរកម្ម

ខេត្តព្រះសីហនុ៖ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៧និង០០នាទី នៅចំណុចខាងក្រោយផ្ទះពស់ ស្ថិតក្នុងក្រុមទី៣០ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ករណីសមគំនិត ទទួលផលអំពើចោរកម្ម មួយកើតឡើង ហើយកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់៖
១-ឈ្មោះ ង្វៀង ធីទាត ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិវៀតណាម មុខរបរ បើកហាងម៉ាស្សា មានទីលំនៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
២ឈ្មោះ ឡុង ហៃហូ ភេទប្រុស អាយុ២៥ឆ្នាំ ជន ជាតិវៀតណាម មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

វត្ថុតាងចាប់យកបាន ម៉ូតូ១គ្រឿងម៉ាក YAMAHA FZ ពណ៌ខ្មៅលាយការ៉ុត ផលិតឆ្នាំ២០១៣ ដែលមានលេខតួៈ EM121CDEAC2051037 និងលេខម៉ាស៊ីនៈ 21CE050840 (របស់ជនរងគ្រោះ) ។ ម៉ូតូចំនួន៨គ្រឿង(ផលនៃអំពើចោរកម្ម) គ្រឿងបន្លាស់ម៉ូតូមួយចំនួន ទូរស័ព្ទដៃចំនួន៨គ្រឿង កាតគ្រីម៉ូតូ២សន្លឹក និងអត្តសញ្ញាប័ណ្ណជនជាតិឥណ្ឌូនេស៊ី១សន្លឹក ។

សូមបញ្ជាក់ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១០និង៣០ នាទី កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានទទួលពត៌មានរាយការណ៍ ពីប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ២ថា មានជនរងគ្រោះឈ្មោះ ហ៊ួន ធូ ភេទប្រុស ជនជាតិចិន អាយុ២៦ឆ្នាំ មុខរបរជាងឡាន ស្នាក់នៅសង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ បាន បាត់បង់ម៉ូតូ១គ្រឿងម៉ាក YAMAHA FZ ពណ៌ខ្មៅលាយការ៉ុត ផលិតឆ្នាំ២០១៣ ដែលមានលេខតួៈ EM121CDEAC 2051037 លេខម៉ាស៊ីន 21CE050840 ។ បន្ទាប់ពីទទួលបានពត៌មានកម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងមញលដ្ឋាន ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ និងដកហូតបានវត្ថុតាងដូចខាងលើ ។

ករណីនេះ កំពុងបន្តនិតិវិធីនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *