ភ្នំពេញ ៖ បង្គោលបំពាក់ខ្សែកាបចំនួន២ដើម បង្គោលភ្លើងបំភ្លឺផ្លូវមួយដើម និងស្លាកសញ្ញាបង្ហាញទិសដៅចរាចរណ៍ផងដែរ ត្រូវបានបាក់រលំ កាត់សន្ធឹងទទឹងផ្លូវ បង្កឲ្យកកស្ទះចរាចរណ៍ ដោយសារមានរថយន្តធុនធំបើកបុកទាក់ខ្សែហើយបើករត់គេចទៅបាត់ កាលពីវេលាម៉ោង៨និង១០នាទីព្រឹក នៅលើកំណាត់ផ្លូវ១០០៣ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ជុំវិញករណីខាងលើនេះផងដែរ បើតាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា ពួកគាត់មិនច្បាស់ថារថយន្តម៉ាកអ្វីបើកទាក់ខ្សែកាប ខ្សែភ្លើង ទាញបាក់រលំបង្គោលនោះដែរ ខណៈដែលនៅវេលាម៉ោងខាងលើ មានរថយន្តធុនធំ ដឹកទំនិញ ច្រើនគ្រឿង បើកឆ្លងកាត់ ហើយដោយខ្សែកាប ខ្សែភ្លើងមិនបានជាប់ទាក់នឹងរថយន្ត វាជាឱកាសមួយ សម្រាប់រថយន្តបង្កងាយបើករត់គេចទៅបាត់បានដោយសុវត្តិភាព ។
តែទោះជាមិនមានបង្កឲ្យអ្នកណារងរបួសក៏ពិតមែន បង្គោលភ្លើងថ្ម អត់សរសៃលួស២ដើមបានបាក់រលំ បង្គោលភ្លើងបំភ្លឺផ្លូវមួយដើម រាបដល់ដី កាត់សន្ធឹងទទឹងផ្លូវ ខ្សែភ្លើងធ្លាក់រាយប៉ាយ បង្កឲ្យកកស្ទះចរាចរណ៍ផងដែរ ៕