នៅព្រឹក ថ្ងៃទី៤ ខែ កញ្ញា ឆ្នាំ២០២១។ ក្រសួងសាធារណការ និងដឹកជញ្ជូនបានដាក់ជញ្ជីងចល័តដើម្បីធ្វើការ ត្រួតពិនិត្យរថយន្តដឹកទំនិញនៅលើផ្លូវជាតិលេខ៥ក្នុងនោះបាន រកឃេីញរថយន្តដឹកលេីសទម្ងន់កំណត់ចំនួន៣គ្រឿងយកធ្វេីការផាកពិន័យ។ ការដាក់ជញ្ជីងចល័តនោះដឹកនាំដោយ លោក សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណកម្មការសម្របសម្រួល ជញ្ជីងថ្លឹងរថយន្តចល័តទូទាំងប្រទេស ក្នុងនោះមានការចូលរួមពីលោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន និងមន្ត្រីជំនាញជាច្រើននាក់ទៀត។
លោក សេង ឈួតនបានប្រាប់អ្នកយកព័ត៍មានឱ្យដឹងថាការដាក់ជញ្ជីងចល័តនេះគឺដេីម្បីធានាដល់គុណភាពផ្លូវមានលក្ខណៈយូរអង្វែងក្រុមការងារបានធ្វើការ ត្រួតពិនិត្យរថយន្តណាដែលដឹកលេីសទម្ងន់កំណត់ ធ្វេីដំណេីរតាមដងផ្លូវជាតិលេខ៥ នៅត្រង់ចំណុចផ្លូវហាយវេផ្លូវវាងក្រុង។ លោក សេង ឈួនបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងបន្តទៀតថាការដាក់ជញ្ជីងចល័ត ត្រួតពិនិត្យរថយន្តដឹកទំនិញផ្លូវជាតិលេខ៥លើសចំណុះនេះអនុវតន៍តាមបទបញ្ជារបស់លោក ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការដឹកជញ្ជូន។
លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបានមានប្រសាសន៍ថាការដាក់ជញ្ជីងចល័ត នៅចំនុចផ្លូវ ហាយវេ (ផ្លូវវាងក្រុង)នេះគឺ ដេីម្បីធ្វេីការត្រួតពិនិត្យរថយន្តធំៗដែលដឹកទំនិញលេីសទម្ងន់កំណត់ ដែលជាហេតុធ្វេីឲ្យខូចគុណភាពផ្លូវមិនអាចទ្រាំទ្របានដេីម្បីយកទៅធ្វេីការផាកពិន័យទៅតាមច្បាប់ដែលក្រសួងបានកំណត់។ ក្នុងនោះលោក សុក ចាន់ថា បានការអំពាវនាវ ដល់ម្ចាស់យានយន្តធំៗដែលប្រេីប្រាស់ផ្លូវថ្នល់ សូមចូលរួមជាមួយក្រសួង ក៏ដូចជាមន្ទីរ មេត្តាកុំដឹកលេីសទម្ងន់កំណត់ ដែលជាហេតុធ្វេីឲ្យខូចផ្លូវប្រេីប្រាស់មិនបានយូរអង្វែង។
លោកបានបន្តឲ្យដឹងទៀតថាក្រោយធ្វើការពិនិត្យរថយន្តធំក្រុមការងារបានរកឃេីញរថយន្តដែលដឹកលេីសទម្ងន់កំណតមានចំនួន៣គ្រឿង យកទៅធ្វេីការផាកពិន័យ ដោយភាគច្រេីនជាប្រភេទរថយន្តដឹកខ្សាច់ ដឹកថ្ម និងដឹកជីកសិកម្ម៕