អំណោយប្រចាំខែ របស់លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាង បានប្រគល់ដល់ដៃពលរដ្ឋទីទាល់ក្រ១៧គ្រួសារ!

នាព្រឹក ថ្ងៃអង្គារ ទី៣១ ខែសីហា ឆ្នាំ២០២១ លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខណ្ឌដង្កោ បាននាំយកថវិកាចំនួន ប្រាំលាន មួយសែនរៀល (៥,១០០,០០០រៀល) អង្ករចំនួន ២៥ការ៉ុង ទៅប្រគល់ជូនដល់ពលរដ្ឋទីទាល់ក្រ ចំនួន ១៧គ្រួសារ និង ក្រុមការងារមូលដ្ឋាន ចំនួន១២គោលដៅ ដែលអំណោយទាំងនេះត្រូវបានលោកឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាង ប្រគល់ជូនជារៀងរាល់ខែ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។

ទុរគតជនចំនួន១៧គ្រួសារ ដែលបានទទួលអំណោយជារៀងរាល់ខែរួមមាន ៖
១-/ ​ឈ្មោះ ពុំ សុផល ភេទស្រី អាយុ៦៤ឆ្នាំ រស់នៅភូមិ​ដំណាក់សង្កែ(មានចៅក្នុងបន្ទុក០៧នាក់) ទទួលបាន​អង្ករ​០៣ការ៉ុង​ និង​ថវិកា២០ម៉ឺនរៀល ។​
២-/ ឈ្មោះ ស៊ឹម ប៉ុន ភេទស្រី អាយុ៥៧ឆ្នាំ នៅភូមិដំណាក់សង្កែ (មេម៉ាយក្រីក្រ) ទទួលបានអង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល ។
៣-/ ឈ្មោះ សន គីម ភេទស្រី អាយុ៧៣ឆ្នាំ នៅភូមិព្រែករទាំង (ចាស់ជរាគ្មានទីពឹង) ទទួលបានអង្ករ០១រ៉ុង ថវិកា១០ម៉ឺនរៀល ។ឲ
៤-/ ឈ្មោះ ស្រី ចេង (ស្លាប់) ភេទប្រុស អាយុ៨៧ឆ្នាំ នៅភូមិព្រែករទាំង (នៅប្រពន្ធ ព្រំ ខៃ មានជីវភាពខ្វះខាត) ទទួលបានអង្ករ០១ការ៉ុង និងថវិកា ១០ម៉ឺនរៀល ។
៥-/ ឈ្មោះ អ៊ន អឿន ភេទស្រី អាយុ៣៣ឆ្នាំ នៅភូមិព្រែករទាំង (ពិការដៃម្ខាង) ទទួលបានអង្ករ០១ការ៉ុងថវិកា១០ម៉ឺនរៀល ។
៦-/ ឈ្មោះ ខាន់ សួន អាយុ៧២ឆ្នាំ រស់នៅភូមិ​ព្រែករទាំង(មានចៅក្នុងបន្ទុក១០នាក់) ទទួល​បាន​អង្ករ​០៤ការ៉ុង និង​ថវិកា២០ម៉ឺនរៀល​ ។​
៧-/ (ចៅ គង់ ស្លាប់) នៅប្រពន្ធឈ្មោះ ឱក យ៉ាន នៅភូមិព្រែករទាំង ទទួលបានអង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល ។
៨/ ឈ្មោះ ឡុង សុន ភេទស្រី អាយុ៦៤ឆ្នាំនៅភូមិព្រែករទាំង (ចាស់ជរាមានជម្ងឺ មានចៅក្នុងបន្ទុក០៣នាក់) ទទួលបានអង្ករ០២ការ៉ុង ថវិកា២០ម៉ឺនរៀល ។
៩-/ ឈ្មោះ លឹម ម៉េង ភេទស្រី អាយុ៧៣ឆ្នាំ នៅភូមិព្រែករទាំង (ចាស់ជរា រស់នៅអាស្រ័យញាតិជិតខាង) ទទួលបានអង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល ។
១០-/ ឈ្មោះ ទួន លន់ ភេទស្រី អាយុ៧៣ឆ្នាំ នៅភូមិព្រែកថ្លឹង (ចាស់ជរាគ្មានទីពឹង) ទទួលបានអង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល ។
១១-/ ឈ្មោះ គឹម ផុន ភេទប្រុស អាយុ៧៩ឆ្នាំ (ស្លាប់នៅប្រពន្ធ ទុយ បូ) នៅភូមិព្រែកថ្លឹង (ពិការភ្នែកដើរមិនរួច មានចៅក្នុងបន្ទុកច្រើន) ទទួលបានអង្ករ០២ការ៉ុង ថវិកា២០ម៉ឺនរៀល ។
១២-/ ឈ្មោះ ឈឿន សំអុល ភេទស្រី អាយុ៤៧ឆ្នាំ ព្រែកកំពឹស ( មេម៉ាយមានកូនច្រើនក្នុងបន្ទុក និងមានជម្ងឺ ) ទទួលបានអង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល ។
១៣-/ ឈ្មោះ យឺន សុដារ័ត្ន ភេទប្រុស អាយុ ៣៣ឆ្នាំ (កំព្រា) ពិការជើងទាំងសងខាង នៅភូមិព្រែកកំពឹស ទទួលបានអង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀលរៀងរាល់ខែ ។
១៤-/ ឈ្មោះ ផាត សុខជា ភេទស្រី អាយុ២០ឆ្នាំ នៅភូមិក្រាំងស្វាយ (កំព្រាឪពុកម្តាយ និងមានជម្ងឺប្រចាំកាយ) ទទួលបានអង្ករ០១ការ៉ុង និងថវិកា២០ម៉ឺនរៀល ។
១៥-/ ឈ្មោះ ស រុន ភេទស្រី អាយុ៨២ឆ្នាំនៅភូមិក្រាំងស្វាយ (ចាស់ជរាគ្មានទីពឹង) ទទួលបានអង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល ។
១៦-/ ឈ្មោះ ឃុត ម៉ៅ ភេទស្រី អាយុ៧២ឆ្នាំ នៅភូមិក្រាំងស្វាយ (ចាស់ជរាមានជម្ងឺ គ្មានទីពឹង) ទទួលបានអង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល ។
១៧-/ ឈ្មោះ ស្រាំ សាម៉ន ភេទស្រី អាយុ៧១ឆ្នាំ ( ចាស់ជរាគ្មានទីពឹង ) នៅភូមិព្រែករទាំង ទទួលបានអង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល ។