រដ្ឋបាលស្រុកកៀនស្វាយបាននាំយកអំណោយជួយឧបត្តម្ភដល់ប្រជាពលរដ្ឋដែលខ្វះខាតជីវភាព

(ខេត្តកណ្តាល)៖ ដោយមានការយកចិត្តទុកដាក់និងគិតគូពីឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ព្រមទាំងលោក អ៊ូ ឈាង អភិបាល នៃគណ:អភិបាលស្រុកកៀនស្វាយ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលស្រុកកៀនស្វាយដឹកនាំដោយលោកស្រី ង៉ាម វាសនា នាយករដ្ឋបាលស្រុកតំណាងលោកអភិបាលស្រុក និងលោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ អធិការរង និងអាជ្ញាធរភូមិឃុំ លោកនាយប៉ុស្តិ៍បាននាំយកអំណោយជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រ ០១គ្រួសារ នៅភូមិទទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

លោកស្រីង៉ាម វាសនា មានប្រសាសន៍ថា ដោយមានការអនុញ្ញាតពីលោក អ៊ូ ឈាង អភិបាលនៃគណ:អភិបាលស្រុកកៀនស្វាយ ថ្ងៃនេះលោកស្រីនិងលោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ និងមន្ត្រីក្រោមឱវាទមានអាជ្ញាធរភូមិឃុំបាននាំយកអំណោយមកឧបត្ថម្ភដល់គ្រួសារមានសតិមិនគ្រប់និងខ្វះខាតជីវភាព។

លោកស្រីបន្តថាអំណោយដែលបានយកមកជួយឧបត្ថម្ភនៅថ្ងៃនេះវាមិនបានគ្រប់គ្រាន់ទេ បានជួយដោះស្រាយបានមួយគ្រាតែប៉ុណ្ណោះ លោកស្រីនាយរដ្ឋបាលបានបន្តថាសូមបងប្អូនប្រជាពលរដ្ឋត្រូវជួយណែនាំដល់កូន.ចៅ ត្រូវជៀសវាងឲ្យឆ្ងាយពីគ្រឿងញៀននឹងចូលរួមគោរពច្បាប់ចរាចរណ៍ ត្រូវអនុវត្តតាមប្រសាសន៍របស់សមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសុខាភិបាលដែលបានណែនាំ ៣កុំ ៣ការពារ ឲ្យបានខ្ចាប់ខ្ចួនដើម្បីទប់ស្គាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

អំណោយដែលបានជួយឧបត្ថម្ភរួមមាន៖
១•អង្ករ០២បេ ស្មើរ ៤០ គីឡូក្រាម
២•មីចំនួន ០៤កេស
៣•ត្រីខចំនួន ០៤យួរ
៤•-ទឹកសុីអុីវ ០៤យួរ ទឹកត្រី ០១យួរ
៥•ទឹកដោះគោចំនួន ០៣កំប៉ុង និង ០៣យួរ
៦•នំចំនួន ០២កំប៉ុង
៧•ទឹកសុទ្ធ០១កេស និងថវិកាក្រុមការងារនិងសប្បុរសជនសរុបចំនួន ៦០០០០០៛(ហុកសិបមុឺនរៀល)៕