ព័ត៌មានជាតិ

ការបិទដំណើរការតូបលក់ដូរជាបណ្តោះអាសន្ននៅទីប្រជុំជនផ្សារស្វាយជ្រំ ស្ថិតនៅភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ចំនួន១៤ថ្ងៃ,,

ខេត្តស្វាយរៀង ៖ នៅថ្ងៃ ទី ២២ ខែមិថុនា ឆ្នាំ ២០២១, អាជ្ញាធរស្រុកស្វាយជ្រំ បានសម្រេចបិទ ដំណើរការតូបលក់ដូរជាបណ្តោះអាសន្ននៅទីប្រជុំជនផ្សារស្វាយជ្រំ ស្ថិតនៅភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង រយៈពេល១៤ថ្ងៃ គិតពីម៉ោង សូន្យ ថ្ងៃទី២២ ខែមិថុនា ដល់ថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ។

ក្នុងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលស្រុកស្វាយជ្រំ បានឲ្យដឹងថា បន្ទាប់ពីបានរកឃើញករណីវិជ្ជមានកូវីដ-១៩ នៅទីប្រជុំជនផ្សារស្វាយជ្រំ ស្ថិតនៅភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ចំនួន៧នាក់មានឈ្មោះ សយ ភារី ភេទស្រី អាយុ៣៥ឆ្នាំ, ឈ្មោះ មាស ហៀប ភេទស្រី អាយុ៦៧ឆ្នាំ និងកុមារា៣នាក់ទៀតជាកូន និងក្មួយរបស់ឈ្មោះ សយ ភារី មានទីលំនៅភូមតាប៉ ឃុំតាសួស ។ ឈ្មោះ ស៊ុន សាវឿន ភេទស្រី អាយុ៦៥ឆ្នាំ និងឈ្មោះ កុល មិន ភេទប្រុស អាយុ៦៥ ឆ្នាំ មានទីលំនៅភូមិកណ្ដាល ឃុំគោកព្រីង ជាអ្នកលក់សាច់ជ្រូក និងសាច់គោនៅផ្សារស្វាយជ្រំរួច​មក ក្រុមការងារស្រុកបានសហការជាមួយអាជ្ញាធរឃុំចុះស្រាវជ្រាវរុករកអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺខាងលើរកឃើញប្រមាណជាង៤០នាក់ ហើយនៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ នេះក្រុមការងារបាន និងកំពុងបន្តចុះស្រាវជ្រាវរុករកអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលបន្តទៀតដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅទីប្រជុំជនផ្សារក៏ដូចជាទីប្រជុំជនស្រុកផងដែរ ៕

សូមអានសេចក្ដីជូនដំណឹងរបស់រដ្ឋបាលស្រុកស្វាយជ្រំ លម្អិតខាងក្រោម ៖

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *