ព័ត៌មានជាតិ

ទីតាំងហាងកាហ្វេអាយីរបស់លោកទ្បេងបង្គាប់ល្បែងជល់មាន់តាមទូរទស្សន៍ online មួយកន្លែងនៅក្នុងបុរីរុងរឿង សង្កាត់ចោមចៅ១បើកលេងបានយ៉ាងរលូនដោយមិនមានការរំខានដល់សមត្ថកិច្ច

ភ្នំពេញ:ទីតាំងហាងកាហ្វេ អាយីបើកល្បែងជល់មាន់តាមទូរទស្សន៍អនឡាញសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កំពុងតែបើកលេងបានយ៉ាងរលូនដោយគ្មានការរំខានដល់សមត្ថកិច្ចបើទោះបីថាមានការរីករាលដាលនៃជំងឺកូវីត១៩ក៏ដោយក៏ទីតាំងមួយនេះមិនខ្លាចញញើតបន្តិចសោះឡើយហាក់បីដូចជាមានបារមីអ្វីម្យ៉ាងនៅពីក្រោយអញ្ចឹង។

នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១បើយោងតាមប្រភពពីប្រជាពលរដ្ឋខ្លះបានលើកឡើងថារាល់ថ្ងៃនេះទីតាំងជល់មាន់ទូរទស្សន៍តាម onlineមួយនេះបើកលេងហ៊ោកញ្ជ្រៀវគ្មានខ្លាចអ្វីបន្តិចសោះ ចំណែកពួកគាត់វិញខ្លាចគ្រប់បែបយ៉ាងទីមួយខ្លាចមានអំពើចោរកម្មផ្សេងៗហើយជាពិសេសខ្លាចការឆ្លងនៃជំងឺកូវីត១៩។ ដោយឡែកអាជ្ញាធរនិងសមត្ថកិច្ចមិនហ៊ានចុះបង្ក្រាបប្រហែលជាមានអាថកំបាំងអ្វីនៅពីក្រោយខ្នងបានជាមិនហ៊ានបង្ក្រាបពលរដ្ឋបានដាក់ការសង្ស័យជាច្រើនចំណុចទៅលើសមត្ថកិច្ច។ ដូច្នេះក៏សំណូមពរដល់លោកម៉ន វុទ្ធីអធិការខណ្ឌពោធិ៍សែនជ័យនិងលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ សូមមេត្តាមានចំណាត់ការទៅលើទីតាំងល្បែងមួយនេះផងដើម្បីចូលរួមចំណែកពីសុខទុក្ខប្រជាពលរដ្ឋនឹងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវី១៩៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *