ព័ត៌មានជាតិ

គ្រឿងចក្រមួយវង់របស់ លោកគ្រាងសម្បត្តិ ដឹកជញ្ជូនមិនគ្រប់ធ្វើឱ្យជ្រុះអាចម៍ដីរប៉ាតរប៉ាយប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវប្រឈមនឹងការរលាកផ្លូវដង្ហើម

(ព្រៃវែង)៖ ប្រជាពលរដ្ឋរស់នៅភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង នឹងអ្នកដំណើតាមបណ្តាយផ្លូវជាតិលេខ៨A កំពុងតែរអ៊ូរទាំពីបញ្ហាធូលីដីហុយចូលផ្ទះរបស់គាត់ ពេញៗតាំងពីព្រឹករហូតដល់ប្រលប់ ទោះបីជាជូតសម្អាត់មួយថ្ងៃ១០ដងក៍មិនស្អាតដែរ ជួនកាលរកតែហូបបាយថ្ងៃត្រង់ជួបជុំក្រុមគ្រួសារមួយពេលសឹងតែមិនបាន។

បើយោងតាមសេចក្តីរាយការណ៍ដែលសារព័ត៌មានយើងទទួលបាននៅល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះថា នៅចំណុចភូមិឃុំខាងលើ មានរថយន្តប្រភេទបែនកង់១០កំពុងដឹកជញ្ជូនអាចម៍ដីមិនគោរពទៅតាមបទដ្ឋានបច្ចេកទេសឲ្យបានត្រឹមត្រូវ។
ប្រភពដដែលបានបន្តទៀតថាម្ចាស់ក្រុមហ៊ុន ខាងលើឈ្មោះគ្រាង សម្បត្តិ ហើយសកម្មភាពនៃការដឹកជញ្ជូនខាងលើពុំគ្រប់ស្បៃមុង បណ្តាលឲ្យជ្រុះអាចម៌ពីរថយន្តប្រឡាក់ពាសពេញផ្លូវ បង្កការលំបាកដល់អ្នកធ្វើដំណើរ និងជាសំឡេងរំខានដល់អ្នករស់នៅសងខាងផ្លូវ។

ចំពោះករណីនេះពលរដ្ឋសំណូមស្នើដល់លោក( ហុី ធួក )អភិបាលស្រុកពាំង និងលោកជា សុមេធី អភិបាលខេត្តព្រៃវែង សូមបញ្ឈប់សកម្មភាពនេះផងទាន ជៀសវាងពលរដ្ឋលើកឡើងថា (អាជ្ញាធរ និងឈ្មួញ ត្រូវតែគ្នា)។

ព្រោះថារដូវវស្សាហើយ ពេលភ្លៀងធ្លាក់ខ្លាំងឬក៏រលឹមម្តងៗ វាអាចរអិលពិបាកធ្វើដំណើរឆ្លងកាត់ផ្លូវនេះ ដោយសារតែរថយន្តខាងលើនេះដឹកអាចម៌ដីមិនដែលមានការគ្របស្បៃមុង ឲ្យបានត្រឹមត្រូវ បណ្តាលឲ្យធ្លាក់កម្ទេចកម្ទីអាចម៌ដីពីរថយន្តរប៉ាត់រប៉ាយពេញផ្លូវជាតិតែម្តង៕ ចំណែក លោក (ហុី ធួក)អភិបាលស្រុកពារាំង សារព័ត៌មានយើងមិនអាចសុំការបំភ្លឺបានទេព្រោះទូរស័ព្ទខលមិនចូល។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *