ព័ត៌មានជាតិ

លោកអ៑ូ ឈាងអភិបាលស្រុកកៀនស្វាយបានអញ្ចើញសំណេះសំណាលជាមួយបងប្អូនកម្មកររោងចក្រស្នាក់មណ្ឌលព្យាបាលកូវីដ-១៩ កម្រិតស្រាលដែលត្រូវជូនដំណើរទៅនៅលំដ្ឋានវិញ!

ខេត្តកណ្តាលៈ នាព្រឹកថ្ងៃទី០៩ខែមិថុនាឆ្នាំ២០២១លោក អ៑ូឈាងអភិបាលនៃគណៈអភិបាលស្រុកកៀនស្វាយបានដឹកនាំមន្ត្រីក្រោមឱវ៉ាទធ្វើការសំណេះសំណាលនិងជូនដំណើរបងប្អូនកម្មកររោងចក្រដែលស្នាក់នៅមណ្ឌលព្យាបាលកូវីដ-១៩ កម្រិតស្រាលនៅសាលាបឋមសិក្សាគគីរក្នុងឃុំគគីរចំនួន៣២នាក់ដែលបានជាពីជម្ងឺកូវីដ-១៩ហើយត្រូវបានត្រឡប់ទៅនៅលំដ្ឋានវិញ។ ដោយមានការអញ្ចើញចូលរួមពីលោកជា ប៑ុនធឿនប្រធានក្រុមប្រឹក្សាស្រុកកៀនស្វាយនិងលោកវេជ្ជៈបណ្ឌិតនង សុវណ្ណាប្រធានមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយនិងអាជ្ញាធរភូមិនិងអាជ្ញាធរឃុំផងដែរ។

នៅក្នុងឱកាសពិធីសំណេះសំណាលនិងជូនដំណើរត្រឡប់ទៅនៅលំដ្ឋានវិញនាពេលនោះលោកអ៑ូ ឈាងអភិបាលស្រុកកៀនស្វាយបានថ្លែងថាៈនៅថ្ងៃនេះខ្ញុំបាទបានដឹកនាំក្រុមការងារមកសួរសុខទុក្ខដល់បងប្អូនកម្មកររោងចក្រ ដែលបានស្នាក់នៅមណ្ឌលព្យាបាលកូវីដ-១៩ កម្រិតស្រាលហើយដែលបានជាពីជម្ងឺនិងត្រូវបានត្រឡប់ទៅនៅលំដ្ឋានវិញនៅថ្ងៃនេះ។

លោកអភិបាលស្រុកកៀនស្វាហបានថ្លៃងថាៈក្រោយពីមានផ្ទុះព្រឹត្តិការសហគមន២០កុម្ភៈរួចមកនៅស្រុកកៀនស្វាយមានអ្នកឆ្លងកូវីដ-១៩ ជាង៣០០នាក់ហើយបានជាបណ្តើរៗនិងអ្នកស្នាក់នៅក្នុងមណ្ឌលធ្វើចត្តាឡីស័កជិត២.០០០នាក់ក៍បានត្រឡប់ចេញទៅផ្ទះវិញបន្តបន្ទាប់ផងដែរ។ លោកអភិបាលស្រុកបន្តថាៈនៅក្នុងស្រុកកៀនស្វាយមានមណ្ឌលធ្វើចត្តាឡីស័កមាន២កន្លែង។
ទី១/មាននៅសាលាអនុវិទ្យាល័យរទាំង
ក្នុងឃុំភូមិធំស្រុកកៀនស្វាយ។

ទី២/មាននៅសាលាវិទ្យាល័យជ័យវរ្ម័នទី៧ដីឥដ្ឋក្នងឃុំដីឥដ្ឋស្រុកកៀនស្វាយ។
ហើយមានមណ្ឌលព្យាបាលកូវីដ-១៩កម្រិតស្រាលមាន០២កន្លែង។
ទី១/មាននៅសាលាបឋមសិក្សាគគីរក្នុងឃុំគគីរស្រុកកៀនស្វាយ។
ទី២/មាននៅសាលាបឋមសិក្សាស្តៅកន្លែងក្នុងឃុំដីឥដ្ឋស្រុកកៀនស្វាយ។

លោកអភិបាលស្រុកបន្តទៀតថាៈដោយមានការយកចិត្តទុកដាក់និងចូលរួមចំណែកយ៉ាងសកម្មពីអាជ្ញាធរភូមិ.អាជ្ញាធរឃុំនិងកងកម្លាំងទាំងបីនិងក្រុមគ្រូពេទ្យឲ្យបានទទួលព័ត៍មានថា!មានការពាក់ព័ន្ធនៅក្នុងឃុំណានិងក្រុមគ្រូពេទ្យចុះធ្វើការស្រាវជ្រាវភ្លាមៗដើម្បីយកគាត់មកស្នាក់នៅមណ្ឌលធ្វើចត្រាឡីស័កដូចបងប្អូនមានការឆ្លងកូវីដ-១៩ កម្រិតស្រាលយកមកធ្វើការព្យាបាលនៅពេលជាត្រូវបានត្រឡប់ទៅផ្ទះវិញ។លោកអភិបាលស្រុកកៀនស្វាយបន្តថារាជរដ្ឋាភិបាលក្រោមការដឹកនាំសមេ្តចអគ្គមហាសេនាបតីតេជោហ៑ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ដោយឡែកនៅក្នុងខេត្តកណ្តាលក្រោមការដឹកនាំពីឯកឧត្តមគង់ សោ ភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តបានយកចិត្តទុកដាក់ចំពោះបងប្អូនដែលស្នាក់នៅក្នុងមណ្ឌលធ្វើចត្តាឡីស័កនិងនៅក្នងមណ្ឌលព្យាបាលកូវីដ-១៩ កម្រិតស្រាលបានជួយឧបត្ថម្ភបាយក្នុងមួយថ្ងៃបីពេល។ លោកអភិបាលស្រុកកៀនស្វាយក៍បានណែនាំដល់បងប្អូនកម្មករថានៅពេលត្រឡប់ទៅផ្ទះវិញត្រូវអនុវត្តតាមការ សមេ្តចតេជោហ៑ុន សែន! ៣ការពារនិង៣កុំឲ្យបានខ្ចាប់ខ្ចួន គួរបញ្ចាក់ថាចំពោះបងប្អូនកម្មកររោងចក្រ មានចំនួន៣២នាក់ក្នងម្នាក់ៗបានទទួលថវិកាចំនួន៥មុឺនរៀន.អង្ករចំនួន២០គីឡូក្រាមនិ គ្រឿងឧបភោគបរិភោគមួយចំនួនទៀត។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *