នគរបាលចុះបង្រ្កាបការជួបជុំគ្នាលេងល្បែងស៉ីសង់(បៀ)

(ខេត្តព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ឲ្យដឹងថា នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ កម្លាំងគណៈបញ្ជារការឯកភាព រដ្ឋបាលខេត្តព្រះសីហនុ បានចុះអនុវត្តន៍រឹតបណ្តឹងហាមឃាត់ការជួបជុំនិងមិនពាក់ម៉ាស់ ក្នុងនោះសមត្ថកិច្ចបានបង្រ្កាបការជួបជុំគ្នាលេងល្បែងស៉ីសង់(បៀ)បានចំនួន៣វង់ស្ថិតក្នុងតំបន់លឿង( ជាពិសេសក្នុងតំបន់ទំនប់រលក)សង្កាត់លេខ១ក្រុងព្រះសីហនុ ដោយពួកគាត់មិនគោរពវិធានសុខាភិបាល ៣ ការពារ និង ៣ កុំ ដោយឃាត់ខ្លួនអ្នកលេងល្បែងទាំងនោះយកមកទីបញ្ជាការស្រាលដើម្បីអនុវត្តន៍វិធានរដ្ឋបាល និង វិធានសុខាភិបាល។

លោកឧត្តមសេនីយ៍ស្នងការបញ្ជាក់ថា វិធានការនេះធ្វើឡើងតាមបទបញ្ជារបស់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដើម្បីឈានទៅទប់ស្កាត់ការចម្លងមេរោគកូវីដ១៩បន្តទៀត។សមត្ថកិច្ចឲ្យដឹងបន្ថែមថា កន្លងមក ការឆ្លងជំងឺកូវីដ១៩នៅតំបន់ទំនប់រលក សង្កាត់លេខ១ច្រើន កើតឡើងដោយសារពលរដ្ឋមួយចំនួនមិនចូលរួមអនុវត្តន៍តាមការណែនាំរបស់រដ្ឋបាលខេត្ត ដូចជាជួបជុំគ្នាលេងល្បែងសុីសង ជួបជុំគ្នាហូបគ្រឿងស្រវឹងជាដើម និងការមិនពាក់ម៉ាស់ការពារជាដើម៕